ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានចេញសេចក្តីប្រកាសជ្រើសរើសមន្ត្រីបុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ១៦៨ ដើម្បីបម្រើការងារនៅ គ.ជ.ប សម្រាប់ការចុះឈ្មោះបោះឆ្នោតក្នុងការរៀបចំបញ្ជីឈ្មោះថ្មីឆ្នាំ ២០១៦។
មុខដំណែងដែល គ.ជ.ប ប្រកាសជ្រើសរើសរួមមាន៖ នាយកដ្ឋានរដ្ឋបាលចំនួន០៦រូប ប្រតិបត្តិការនាយកដ្ឋានចំនួន ១៥រូប នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតចំនួន ៩១រូប នាយកដ្ឋានហិរញ្ញវត្ថុចំនួន ០៧ រូប នាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោតចំនួន ២៦រូប នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈចំនួន ១៣រូប នាយក ដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មចំនួន ០៦ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុងចំនួន ០៤ រូប។
សូមបញ្ជាក់ថា ការប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនេះ នឹងចាប់ផ្តើមចែកពាក្យ និងទទួលពាក្យ ចាប់ពីថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ៧:០០ព្រឹក ហើយឈប់ទទួលពាក្យនៅថ្ងៃទី១៩ មិថុនា វេលាម៉ោង ៥:០០ល្ងាច ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងមហាផ្ទៃអាគារ ហាស(H)៕