en     km
en     km

រដ្ឋមន្ត្រីក្រសួង​អប់រំ​នឹង​ចូលរួម​ពិធី​សម្ពោធ​និង​ទទួល​អាគារ​សិក្សា​ជាង​ ៣០០​ ខ្នង​ពី​អង្គការ​សង្គ្រោះ​កុមារ​

Share

​ក្រចេះ​ ៖​ លោក​ហង់​ ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សា​លា​​​បឋម​សិក្សា​ខ្ចា​ន់​ជាល​ក្នុង​ខេត្តក្រចេះ​ នៅ​ថ្ងៃ​ទី​ ០៨​ ខែមិថុនា​ ឆ្នាំ​ ២០១៦​ ស្អែក​នេះ​។​

Save-Children's-Cambodia-FB-WMC

រូបភាពតំណាង / រូបភាព Save The Children

ពិធី​សម្ពោធ​សាលា​បឋម​សិក្សា​ខ្ចា​ន់​ជាល​ ក្នុង​ខេត្តក្រចេះ​ នា​ថ្ងៃ​ព្រឹក​ថ្ងៃ​ ០៨​ ខែមិថុនា​ស្អែក​នេះ​ អង្គការ​សង្គ្រោះ​កុមារ​ (Save​ the​ Children)​ នឹង​ប្រគល់​ជូន​ជា​ផ្លូវការ​នូវ​អគារសិក្សា​ចំនួន​ ២៣១​ ខ្នង​ និង​អគារសិក្សា​រោងដោល​ឬ​ឆ្លងកាត់​ចំនួន​ ១៨៦​ ខ្នង​ទៀត​ ដែល​អង្គការ​នេះ​បាន​កសាង​ក្នុង​ខេត្ត​ចំនួន​ ០៩​ ក្នុង​ចន្លោះ​ឆ្នាំ​ ២០០០​ ដល់​ ២០១៥​ ដល់​ក្រសួង​អប់រំ​។​ ​

ទន្ទឹមនឹង​ការ​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​ដល់កុមារកម្ពុជា​ក្នុង​រយៈពេល​ជាង​ ១៥​ ឆ្នាំ​កន្លងទៅនេះ​ អង្គការ​សង្គ្រោះ​កុមារ​បាន​កសា​ង​​​អគារសិក្សា​​ចំនួន​ ៤១៧​ ខ្នង​ បង្គន់​អនាម័យ​ ៣០០​ និង​អន្តេវាសិកដ្ឋាន​សម្រាប់​គ្រូ​និង​សិស្ស​ចំនួន​ ៥០​ ខ្នង​ អស់​ទឹកប្រាក់​សរុប​​ចំនួន​ ១១​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​មានការ​គាំទ្រ​ថវិកា​មួយ​ផ្នែក​ធំ​ពី​ទីភ្នាក់ងារ​ប្រទេស​ន័​រវេ​ស្ស៍​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជា​តិ​​ (NORAD)​ និង​អង្គការ​ម្ចាស់​ជំនួយ​ផ្សេងៗ​ទៀត​។​ ​នេះបើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គការ​សង្គ្រោះ​កុមារ​ (Save​ the​ Children)​ ។

សូម​រម្លឹក​ថា​ អង្គការ​សង្គ្រោះ​កុមារ​ បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​គាំទ្រ​ដល់​កុមារ​ដែល​នៅ​ក្រៅ​សាលា​ឱ្យ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់បឋមសិក្សា​ បង្កើន​លទ្ធផល​សិក្សា​និង​ការងារ​បំ​និ​ន​ជីវិត​ បង្កើត​កន្លែង​សិក្សា​ប្រកបដោយ​សុវត្ថិភាព​ដល់​កុមារ​ ព្រមទាំង​មានកម្ម​វិធី​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​អប់រំ​និង​លោកគ្រូ​អ្នកគ្រូ​នៅ​តាម​ការិយាល័យ​និង​មន្ទី​អប់រំ​ខែត្រ​និង​សាលារៀន​ផង​ដែរ​ ៕​ ​

Share

Image
Image
Image