en     km
en     km

ស្ត្រី​តំបន់​ទេសចរណ៍​ព្រះ​រំកិល​ បារម្ភ​ពី​ការ​បាត់បង់​មុខរបរ​ដោយសារ​ទំ​បន់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​

Share

ក្រុមស្ត្រីអ្នកលក់ដូ និងចុងភៅសហគមន៍ នៅតំបន់អេកូទេសចរណ៍ព្រះរំកិល បានលើកឡើងដូចៗ
គ្នាថា ប្រសិនបើប្រទេសឡាវនៅតែបន្តសាងសង់ទំនប់វារីអគ្គីសនី ដនសាហុង នោះពួកគេអាចនឹង
បាត់បង់មុខរបររកស៊ីប្រចាំថៃ្ង ព្រោះថាទំនប់វារីអគ្គីសគ្គីដនសាហុង នឹងធ្វើឱ្យត្រី ជាពិសេសសត្វ
ផ្សោតងាប់ ឬរត់ទៅរស់នៅតំបន់ផ្សេង ។

Dan-Sahon1
តំបន់ដនសាហុង

ជួបជាមួយអ្នកយកព័ត៌មានរបស់វិទ្យុស្ត្រី FM 102 ស្ត្រីទាំងនោះបានអះអាងថា ចំណូលដែលផ្គត់ផ្គង់
គ្រួសារពួកគាត់រាល់ថ្ងៃគឺបានមកពីទេសចរណ៍ ហើយថាបើឡាវនៅតែបន្តសាងសង់ទំនប់
វារីអគ្គីសនីដនសាហុង តទៅថ្ងៃមុខ ពួកគាត់នឹងមិនអាចប្រកបរបរនេះបាន ព្រោះគ្មានភ្ញៀវមកកំសាន្តនៅទីនេះ ។

តទៅនេះសូមអញ្ជើញ ស្តាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ឆេង ណាតា ដូចតទៅ៖

ដៃកំពុងដួសទឹកស្ករពណ៌ក្រហមព្រឿងៗ ស្រូបនឹងទឹកកដែលដាក់កំប៉ុងជ័រពណ៌ស ដើម្បីលក់ឱ្យភ្ញៀវកំពុង
អង្គុយលើកៅអី   ស្ត្រីវ័យ៥៥ឆ្នាំម្នាក់ដែលជាអ្នកលក់ភេសជ្ជៈ និងគ្រឿងបរិភោគបន្តិចបន្តួចសម្រាប់
ភ្ញៀវទេសចរណ៍មកទស្សនាអន្លង់ផ្សោតព្រះរំកិល បានប្រាប់ថា អ្នកស្រីមានការព្រួយបារម្ភជាខ្លាំង គឺបារម្ភថាសត្វផ្សោតជាទីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ នឹងត្រូវបាត់បង់ ដោយសារតែការសាងសង់ទំនប់
វារីអគ្គសនី ដនសាហុង ។

Dan-Sahon2
ស្ត្រីវ័យចំណាស់ដែលមានសំបុរខ្មៅស្រអែមរូបនេះ បានរៀបរាប់បន្តថា ប្រសិនបើគ្មានសត្វផ្សោត នៅក្នុងតំបន់អេកូទេសចរណ៍ព្រះរំកិល នោះនឹងគ្មានភ្ញៀវទេសចរណ៍មកកំសាន្តនេះទៀតនោះទេ ។ អ្នកស្រី ប្រាប់ទៀតថា ប្រសិនគ្មានទេសចរណ៍មកកំសាន្តនៅទីនេះបន្តថា ការលក់ដូររបស់អ្នកស្រីនឹងត្រូវឈប់ដែរ ។

តំបន់ទេសចរណ៍ធម្មជាតិព្រះរំកិល មានចំងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង ។ តំបន់នេះស្ថិតនៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ស្ថិតនៅជាប់នឹងព្រំប្រទល់ជាមួយ ខេត្តចំប៉ាសាក់ប្រទេសឡាវ ហើយមានចំងាយតែប្រមាណជាង១គីឡូម៉ែត្រប៉ុណ្ណោះពីទំនប់វារីអគ្គីសនី ដនសាហុង ដែលឡាវកំពុងតែសាងសង់ ។

អ្នកទេសចរណ៍ភាគច្រើន ទៅកំសាន្តនៅទីនោះ គឺប្រាថា្នចង់ឃើញសត្វផ្សោត ដែលលិច លោត ក្នុងទន្លេមេគង្គ ។ ក្រៅពីមើលសត្វផ្សោតគឺអ្នកទេសចរណ៍អាចជិះទូកកំសាន្តតាមដងទន្លេ ជាមួយនឹងការទស្សនាទេសភាពដ៏ស្រស់ត្រកាលតាមដងទន្លេ និងថ្មតូចៗដែលដុះនៅកណ្តាលទន្លេ ។

ស្ត្រីម្នាក់ ក្នុងចំណោមស្ត្រីដទៃទៀត ដែលកំពុងរៀបចំម្ហូបអាហារឱ្យភ្ញៀវ គឺអ្នកស្រីហៃ ម៉ាលី បានរៀបរាប់ ថា សព្វថ្ងៃនេះប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់អេកូទេសចរណ៍ព្រះរំកិល មានជីវភាពល្អ ធូធារ ដោយសារតែចំណូល រកបានពីភ្ញៀវទេសចរណ៍ មកកំសាន្តទីនេះ ។

អ្នកស្ត្រីបន្តថា រាល់ថ្ងៃនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានមកកំសាន្ត ជារៀងរាល់ថ្ងៃ ដែលថ្ងៃខ្លះបើមានភ្ញៀវមកកំសាន្តច្រើន ក្រុមចុងភៅអ្នកស្រីអាចរកចំណូលបានជាងដប់ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយថ្ងៃណាដែលខ្សត់ភ្ញៀវក៏អាចរកចំណូលពីការធ្វើម្ហូបឱ្យភ្ញៀវបរិភោគបានជាង៥ម៉ឺនរៀល ។

អ្នកស្រី ព្រួយបារម្ភថា ថ្ងៃក្រោយនឹងគ្មានភ្ញៀវទេសចរណ៍មកលេងកំសាន្តនៅទីនេះទៀទេគឺ  ព្រោះតែត្រីផ្សោតដែលភ្ញៀវទេសចរណ៍ប្រាថ្នាចង់ឃើញ និងមិនមានទៀត ប្រសិនបើឡាវនៅតែបន្តសាងសង់ទំបន់វាអគ្គសនី ដនសាហុង ។

អ្នកស្រីបានប្រាប់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រីផ្សោតមិនដែលកើនឡើងនោះទេគឺមានតែបាត់បង់ទៅៗ ។

ស្ត្រីវ័យ៥២ឆ្នាំ រូបនេះបានប្រាប់បន្ថែមថា កាលពីមុនមានសត្វផ្សោតចំនួន៧ក្បាលរស់នៅក្នុង
តំបន់ទេសចរណ៍ព្រះរំកិល ប៉ុន្តែនៅក្រោយឆ្នាំ២០១៥ នៅតែសល់តែបីក្បាលប៉ុណ្ណោះ រីឯត្រីតូចៗវិញក៏បន្តស្លាប់ជារៀងរាល់ថ្ងៃផងដែរ ។

ចំណែកស្ត្រីម្នាក់ទៀត ជាចុងភៅដែរនោះ  មានប្រសាន៍ថា ធ្វើជាចុងភៅចំអិនម្ហូបសម្រាប់ភ្ញៀវទេសចរណ៍ គឺជាការងារបន្ទាប់បន្សុំរបស់អ្នកស្ត្រី បន្ទាប់ពីធ្វើស្រែចម្ការ ។ ប៉ុន្តែការងារនេះក៏បានផ្តល់ចំណូលគួរសម ដែលធ្វើឱ្យជីវភាពរបស់អ្នកស្រីមានភាពធូធារបានផងដែរ ។ អ្នកស្រី បាន ភេន និយាយថាប្រសិនបើគ្មានភ្ញៀវទេសចរណ៍  គឺអ្នកស្រីប្រាកដជាទំនេរ រង់ចាំតែដល់រដូវធ្វើស្រែតែប៉ុណ្ណោះ ។

អ្នកស្ត្រី ហៃ ម៉ាលី និងអ្នកស្រី បាន ភេន ក៏ប្រាប់ផងដែរថា អ្នកស្រីក៏ធ្លាប់ចូលរួមយុទ្ធនាការ ជាមួយប្រជាពលរដ្ឋដទៃទៀត ដើម្បីស្នើឱ្យឡាវបញ្ឈប់ការសាងសង់ទំនប់វារីអគ្គសនី ។

កាលពីឆ្នាំ២០១៥ សត្វផ្សោតញីទន្លេមេគង្គមួយក្បាលដែលគេចាត់ទុកថា ជាផ្សោតធំជាងគេ និងចាស់ជាងគេបំផុតនោះ បានងាប់អណ្តែតតាមទឹក នៅត្រង់ចំណុចភូមិកោះល្ង ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

មិនត្រឹមតែស្ត្រីទាំងនោះទេ ដែលព្រួយបារម្ភពីការបាត់បង់មុខរបររបស់ខ្លួន ដោយសារតែការបាត់បង់សត្វផ្សោត ខ្សត់ខ្សោយភ្ញៀវមកលេងកំសាន្ត សូម្បីតែកុមារក៏មានការបារម្ភពីការបាត់បង់ចំណូលផងដែរ ។

កុមារា ផាត មានអាយុប្រមាណ៨ឆ្នាំ ដែលកំពុងរត់លេងជាមួយក្មេងៗតូចៗ នៅក្បែរច្រាំងទន្លេមេគង្គ បាននិយាយថា ចំណូលដែលខ្លួនរកបានដើម្បីផ្គង់ផ្គង់ការរៀនសូត្ររាល់ថ្ងៃ គឺពឹងទៅលើការនាំភ្ញៀវទេសចរណ៍ ជិះទូកទស្សនាអន្លង់ផ្សោត និងតំបន់ផ្សេងទៀត ។

កុមារាផាត ដែលមានសម្បុរខ្មៅស្រអែម និងកំពុងរៀននៅថ្នាក់ទី២ បានប្រាប់ថារូបគេមិនដែលយកប្រាក់ពីឪពុកម្តាយមកផ្គង់ផ្គង់ការរៀនសូត្រផ្ទាល់ខ្លួននោះទេ ព្រោះរូបគេអាចរកលុយបានយ៉ាងហោចណាស់១ម៉ឺនរៀលក្នុងមួយថ្ងៃ ប្រសិនបើមានភ្ញៀវទេសចរណ៍មកលេងច្រើន ។

ភ្នែកសំលឹងមើលទៅទំនប់វារីអគ្គសនីដនសាហុង ដែលឡាវសាងសង់លើទឹកដីរបស់គេ មានចំងាយជាងមួយគីឡូម៉ែត្រ ពីបង្គោលព្រំដែនកម្ពុជាឡាវ កុមារារូបនេះក៏បារម្ភថាថ្ងៃក្រោយគេនឹងមិនអាចរកលុយចាយដោយខ្លួនឯងបានទៀត បើសិនសត្វផ្សោតផុតពូជ ហើយគ្មានភ្ញៀវទេសចរណ៍មកទស្សនាបន្តទៀតនោះ ។

Dan-Sahon3
អនុប្រធានសហគមន៍អេកូទេសចរណ៍ព្រះរំកិល អ្នកស្រី ឡូក ចន្ធូ

អនុប្រធានសហគមន៍អេកូទេសចរណ៍ព្រះរំកិល អ្នកស្រី ឡូក ចន្ធូ និយាយថា តំបន់ទេសចរណ៍ព្រះរំកិល បានបង្កើតឡើងនៅឆ្នាំ២០០៧ បន្ទាប់ពីមើលឃើញថាតំបន់នេះមានសក្តានុពល ទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរណ៍មកកំសាន្ត ។

អនុប្រធានសហគមន៍រូបនេះបាន បន្តថា ចាប់តាំងពីប្រែក្លាយតំបន់នេះ ទៅជាតំបន់ទេសចរណ៍ធម្មជាតិមក ជីវភាពប្រជាជននៅក្នុងតំបន់នេះ ចាប់ផ្តើមផ្លាស់ប្តូរពីក្រីលំបាក មកមធ្យមព្រោះតែពួកគេទទួលបានផលផ្រយោជន៍ពីភ្ញៀវទេសចរណ៍ ។

ប្រជាសហគមន៍ មានការបារម្ភយ៉ាងខ្លាំងដូចនេះ ខណៈឡាវនៅតែរក្សាជំហរ សាងសង់ទំនប់វារីអគ្គីសនីដនសាហុង នៅក្បែរព្រំដែនកម្ពុជា ។

អ្នកស្រី ឡូក ចន្ធូ ពន្យល់បន្ថែមថា ទំនប់វារីអគ្គីសនីដនសាហុង ឡាវបង្កើត គឺភាគីឡាវទទួលបានផលប្រយោជន៍ច្រើន តែសម្រាប់ប្រជាជនដែលរស់នៅកៀកជាប់ព្រំដែនជាអ្នករងគ្រោះ ។

Dan-Sahon4
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិការនៃអង្គការមិនមែនរដ្ឋាភិបាល

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលមានប្រសាសន៍ថា ថាមូលហេតុដែលធ្វើឱ្យត្រីងាប់ បណ្តាលមកពីទំបន់វារីអគ្គីសនីដនសាហុង តែមួយនោះទេ ។ ប៉ុន្តែតាមការសង្កេតជាក់ស្តែងរបស់លោក ការសាងសង់ទំនប់គឺមានការបំផ្ទុះរំសេវបំបែកថ្ម មានការប្រើស៊ីម៉ង ខ្សាច់ ដាក់ដែកបុកគ្រិះ ដែលធ្វើឱ្យខូចគុណភាពទឹក ។

លោកបានឱ្យដឹងទៀតថា ដោយសារតែប្រជាពលរដ្ឋនៅតំបន់នេះពឹងផ្អែកទៅលើទេសចរណ៍ ការចិញ្ចឹមសត្វ ការនេសាទត្រី ជាដើម នៅពេលដែលខូចគុណភាពទឹកនឹងធ្វើឱ្យសេដ្ឋកិច្ចប្រជាជននៅទីនោះធ្លាក់ចុះ ។

នាយកប្រតិបត្តិវេទិកាអង្គការមិនមែនក្រៅរដ្ឋាភិបាលរូបនេះ បានប្រាប់ថា លោកបានរសរសេលិខិតផ្លូវការមួយដោយលើកយកទុក្ខកង្វល់របស់ប្រជាពលរដ្ឋ នៅតាមដងទន្លេស្នើទៅកាន់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

ទំនប់ដនសាហុង មានកំពស់ជាង៣០ម៉ែត្រ ស្ថិតនៅចំងាយប្រមាណជា១គីឡូម៉ែត្រ ខាងលើខ្សែរទឹកនៃព្រំដែនប្រទេសឡាវ-៕

Share

Image
Image
Image