បើក្រលេកមើលនៅតាមដងវិថីនានាក្នុងទីក្រុងភ្នំពេញ គេនឹងឃើញកុមារប្រកបរបរលក់ផ្កា លក់កាសែត កុមារបោសជូតកញ្ជក់រថយន្ត និងកុមារសុំទាន ដែលជាបញ្ហាចោទដល់សោភ័ណ្ឌភាពទីក្រុង។ ការផ្តល់ប្រាក់កាសដល់អ្នកក្រីក្រគ្មានទីពឹង គឺជាទំលាប់ដ៏ល្អប្រពៃរបស់ប្រជាជនកម្ពុជា។ ប៉ុន្តែទង្វើនេះ បានផ្តល់ផលអវិជ្ជមានទៅវិញចំពោះក្មេងៗទំាងនោះ ព្រោះវាធ្វើឲ្យមានកុមាររកស៊ីតាមផ្លូវ និងសុំទាន កាន់តែច្រើនឡើងៗ។
ដើម្បីជ្រាបច្បាស់អំពីបញ្ហានេះ ជាពិសេសអំពីមធ្យោបាយទប់ស្កាត់កុំឲ្យមានកុមារសុំទានតាមដងផ្លូវក្នុងរាជធានីភ្នំពេញបន្តទៀត សូមស្តាប់បទសម្ភាសន៍រវាង លោក កែវ សុខា អ្នកយកព័ត៌មានរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាមួយ លោក ងួន កោសល្យ ប្រធានការិយាល័យសេវាទប់ស្កាត់ការពារជនអនាថា នៃនាយកដ្ឋានសុខមាលភាពសង្គម របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា៕