ភ្នំពេញ៖ កាលពីចុងខែ មីនា អ្នកជំនាញសេដ្ឋកិច្ចនៅធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករណ៍ថា កម្ពុជានឹងក្លាយជាកូន នាគសេដ្ឋកិច្ចនៅអាស៊ី ប្រសិនបើនៅបណ្ដាឆ្នាំខាងមុខទៀតនេះ សន្ទុះសេដ្ឋកិច្ច កម្ពុជានៅតែមានកំណើនថេរដូចឆ្នាំៗ មុន។ តាមការព្យាករណ៍របស់ ADB សេដ្ឋកិច្ចកម្ពុជាបានហក់ឡើង ជាប់ៗគ្នានេះ គឺពី ៦,៥ រហូត ៧,០០ភាគរយ ហើយនៅ ឆ្នាំ ២០១៦-២០១៧ សន្ទុះសេដ្ឋកិច្ចកម្ពុជា នឹង កើនពី ៧,១ ទៅ ៧,២ ភាគរយ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី FM 102 លោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងជាអ្នកស្រាវជ្រាវនៅ រាជបណ្ឌិតសភា កម្ពុជា បានទទួលស្គាល់ការព្យាករណ៍របស់ ADB ប៉ុន្តែយ៉ាងនេះក្ដីលោកមើលឃើញ ចំណុចគុណវិបត្តិមួយចំនួនដែលកម្ពុជា គួរកែទម្រង់ គឺទីផ្សារផលិផលកសិកម្មរបស់កសិករ និង ការគ្រប់ គ្រងលំហូរទំនិញពី ប្រទេសជិតខាង គឺគ្រប់គ្រងនៅពុំមាន ប្រសិទ្ធភាព ។ តែលោកថាវិស័យចំនួន ៣ នឹង ជួយសេដ្ឋកិច្ចកម្ពុជាឱ្យសន្ទុះខ្លាំង លើកលែងផលិតកសិកម្មនោះ គឺ វិស័យកាត់ ដេរសំលៀកបំពាក់ ស្បែក ជើង វិស័យទេសចរណ៍ និង វិស័យសំណង់ ។ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានសន្ទុះ ថែម ទៀត លោកក៏បានផ្ដល់អនុសាសន៍មួយចំនួនទៅរដ្ឋាភិបាល ។
ដើម្បីបានជ្រាបឱ្យកាន់តែច្បាស់ សូមនាងកញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាសន៍ រវាងលោក នួន បូរិន អ្នកគ្រប់គ្រងផ្នែក ព័ត៌មាន នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងលោក គី សេរីវឌ្ឍន៍ ដូចតទៅនេះ៖