en     km
en     km

គណបក្សប្រឆាំង​រៀបចំ​មហា​ប្រជុំ​ប្រជាជន​ធំ​មួយ​នៅ​ថ្ងៃ​ទី​១៤​មិថុនា

Share

ភ្នំពេញ៖ គណបក្សប្រឆាំងធំមួយនៅកម្ពុជា ប្រកាសរៀបចំការជួបជុំមហាជនមួយនៅទីស្នាក់ការ
គណបក្ស ដើម្បីឃ្លាំមើលសភាពការណ៍នយោបាយ ដែលការជួបជុំនេះធ្វើឡើងនៅថ្ងៃទី១៤ មិថុនា ចាប់ពីម៉ោង៨ព្រឹក ចំថ្ងៃដែលតុលាការរាជធានីភ្នំពេញ កោះហៅ លោក កឹម សុខា ចូលបំភ្លឺ ករណីថ្មីមួយទៀត ។

cnrp-supporter-30May-txt
ប្រជាពលរដ្ឋ មកជួបជំុគ្នានៅទីស្នាក់ការ គណបក្សសង្រ្គោះជាតិនាពេលកន្លងមក

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ដែលបានប្រកាស ជាសាធារណៈនៅរសៀលថ្ងៃចន្ទទី៦មិថុនានេះ គឺ គណបក្សប្រឆាំង បានសម្រេចនូវផែនការប្រាំចំនុច ដែលក្នុងនោះ ប្រកាសរៀបចំជួបជុំមហាជនដោយសន្ដិវិធី នៅស្នាក់ការកណ្ដាលគណបក្ស ដើម្បីឃ្លាំមើលស្ថានការណ៍នយោបាយនៅថ្ងៃទី១៤មិថុនា គឺចាប់ពីម៉ោង៨ព្រឹក ។

ថ្ងៃទី១៤មិថុនា គឺជាព្រឹតិ្តការណ៍ថ្មីមួយទៀត ដែលថ្ងៃនោះ តុលាការរាជធានីភ្នំពេញ បានសម្រេចកោះហៅ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ឱ្យចូលខ្លួនមកបំភ្លឺ នៃដីការចោទប្រកាន់មួយ ដែលចោទករណីបដិសេធចូលខ្លួនកន្លងមក ។

នៅក្នុងសេចក្ដី ប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ទៀតថា គណបក្សបន្ដប្រើប្រាស់យន្ដការដែល
បក្សមានស្រាប់ ដើម្បីតស៊ូមតិដោយអហិង្សារហូតដល់មានដំណោះស្រាយណា មួយដែលនាំ
អោយស្ថានការណ៍ វិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ។

– រៀបចំពិធីសូត្រមន្ដនិងប្រគៀនចង្ហាន់ដល់ព្រះសង្ឃចំនួន១២៣អង្គ ដើម្បីឧទ្ទិសបួងសួង ដល់វត្ថុស័ក្ដសិទ្ធិក្នុងលោក ជួយអោយមានសុខសន្ដិភាព ផ្សះផ្សា បង្រួបបង្រួមជាតិពិតប្រាកដ និងសូមកុំអោយមានការរំលោភបំពានលើអភ័យឯកសិទ្ធិសភា ដែលកម្មវិធីនេះ ធ្វើឡើងនៅថ្ងៃ អង្គារ៍ ទី៧មិថុនា ស្អែកនេះ ។

– រៀបចំកម្មវិធីចាប់ផ្ដើមទទួលញត្តិ និងការសម្ដែងមតិរបស់ប្រជាពលរដ្ឋ នៅទីស្នាក់ការ គណបក្ស នៅថ្ងៃទី១៣មិថុនា ។

សូមជម្រាបថា គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយថ្ងៃម្ដង ឬក៏ពីរដង ដើម្បីឆ្លើយតបនូវអ្វីដែលគណបក្សនេះហៅថា ស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងតែឡើងកម្ដៅ និងធ្លាក់ដល់ចំនុចគ្រោះថ្នាក់ ខណៈ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនេះ ប្រឈមមុខនិងការនាំ
ខ្លួនចូលទៅកាន់តុលាការ ករណី លោក បដិសេធមិនចូលខ្លួនទៅកាន់តុលាការជាច្រើនលើកច្រើនសារមកហើយ ។

លោក កឹម សុខា បច្ចុប្បន្នកំពុងលាក់ខ្លួន នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ៕

Share

ព័ត៌មានទាក់ទង

Image