ការឃោសនាបោះឆ្នោត នៅអាមេរិក សម្រាប់តំណែងប្រធានាធិបតី នៅក្នុងការបោះឆ្នោត ថ្ងៃទី៨ វិច្ឆិកាឆ្នាំ
២០១៦នេះ មិនទាន់ ត្រូវបានគណៈកម្មាការរៀបចំបោះឆ្នោតអាមេរិក ប្រកាស ឱ្យ ភាគីទាំង២ដែលមកពីគណបក្ស សាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ចាប់ផ្ដើមឃោសនា នៅឡើយទេ ។
ប៉ុន្តែអ្នកទាំងពីរ លោក Donald Trump និង Hillary Clinton ចាប់ផ្ដើមវាយប្រហារគ្នាបណ្ដើរៗហើយ ដែលធ្វើឱ្យអ្នកតាមដាន
និងពលរដ្ឋអាមេរិក មានចាប់អារម្មណ៍ជាខ្លាំង ។
កាលពីថ្ងៃទី៥ មិថុនា លោកស្រី Hillary Clinton ចាប់បានផ្ដើម វាយប្រហារលោក Donald Trump ។
លោកស្រីអតីតរដ្ឋមន្ត្រីការបរទេស រិះគន់ គោលនយោបាយ ការបរទេសលោក Trump ថា៖ «ជាយុទ្ធសាស្ត្រប្រកបដោយ
គ្រោះថ្នាក់ បំផុត និងជាគ្រោះថ្នាក់ចំពោះប្រទេស មួយចំនួន ហើយបើប្រជាជនអាមេរិកជ្រើសរើស លោក គឺជាកំហុស
ប្រវត្តិសាស្ត្រ» ។
លោកស្រីបន្តថា៖ «លោក Donald Trump ជាមនុស្សមានឈាមក្ដៅ មិនសក្ដិសមជាមេដឹកនាំសេតវិមានឡើយ» ។
ចំណែក Trump វិញវាយប្រហារលោកស្រីថា ៖«ជាមនុស្សមិនសុច្ចរិត ជាអ្នកនយោបាយ ម្នាក់លែងមានកិត្តិយស ជាអ្នកជួបបរាជ័យក្នុងការងារ ហើយប្រជាជនអាមេរិក មិនគាំទ្រ មនុស្សគ្មានសមត្ថភាពដូចលោកស្រីទេ» ។
លោក Donald Trump បន្តប្រហារលោកស្រីថា ៖ «ការប្រើប្រាស់ Email រដ្ឋមន្ត្រីការបរទេស ផ្ទាល់ខ្លួន គឺជាបទឧក្រិដ្ឋ ហើយ ថាបើលោកជាប់ឆ្នោត ជាប្រធានាធិបតី គឺលោក នឹងប្ដឹងឱ្យសើរើ កំហុសរបស់លោកស្រីឡើងវិញ» ។
លោក Donald Trump ៖ «លោកស្រីមានកំហុស រួចហើយ ដែលត្រូវប្រឈមមុខ ហើយជាកំហុស បង្ហាញនូវភាពល្ងង់ខ្លៅ
របស់លោកស្រីទៀតផង» ។
ដោយសារជម្លោះនេះ គណបក្សប្រជាធិបតេយ្យបាន ថ្កោលទោស លោក Donald Trump ។
ការវាយប្រហារគ្នារបស់ បេក្ខជន ទាំង២នេះ ធ្វើឡើង លើបណ្ដាញទូរទស្សន៍អាមេរិក កាលពីថ្ងៃ អាទិត្យ ទី៥ ឧសភា ។
ទោះជាយ៉ាងណា ក៏ដោយ បេក្ខជនមកពីគណបក្សទាំង២នេះ មិនបានប្ដឹងគ្នា ឡើង តុលាការ អ្វីឡើយ ។
គណបក្សកាន់អំណាចរបស់លោកស្រី Hillary Clinton ក៍មិនបាន ចាប់កំហុស លោក Donald Trump អ្វីដែរ ៕
ប្រភព