loader

រដ្ឋសភា​ នឹង​ស្ដាប់​ការ​បំភ្លឺ​ពី​រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌​ នៅ​ថ្ងៃ​ទី​៩​មិថុនា​ ទាក់ទិន​នឹង​សំនួរ​របស់​CNRP

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ដ្រៃយ៍ នៃរដ្ឋសភាមកពីគណបក្សប្រជាជន នៅព្រឹកថ្ងៃចន្ទនេះ បានសម្រេចកោះហៅ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌មកឆ្លើយបំភ្លឺ នៅថ្ងៃទី៩ ខែមិថុនា ដើម្បីឆ្លើយសំនួររបស់តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ទាក់ទិនទៅនឹងការចាប់ឃុំខ្លួន អ្នកតំណាងរាស្ដ្រ និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស មន្ដ្រីគ.ជ.ប ដែលគណបក្សប្រឆាំងនេះ ចោទសួរ ពីការប្រើប្រាស់អំណាចរបស់មន្ដ្រីយុត្ដិធម៌ មិនស្របច្បាប់ ។

national-assembly
ការថ្លែងអះអាងរបស់លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភានៃគណបក្សប្រជាជន ធ្វើឡើង បន្ទាប់ពី គណៈកម្មាធិការ អចិន្ដ្រៃយ៍នៃរដ្ឋសភា ដែលមានតំណាងគណបក្សប្រជាជន ចូលរួម ប្រជុំ ដោយពុំមាន គណបក្សសង្គ្រោះជាតិចូលរួម ។

លោក ឈាង វុន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គេមិនត្រូវរង់ចាំ តំណាងរាស្ដ្រគណបក្ស សង្គ្រោះជាតិចូលរួម ប្រជុំសភានោះទេ ហើយលោកប្រាប់ថា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ នឹងឆ្លើយបំភ្លឺរាល់សំនួររបស់ម្ចាស់សំនួរ បើទោះជា មិនមានការចោទសួរអ្វីក៏ដោយនោះ ។

កាលពីខែមុននេះ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិចំនួន១០រូប តំណាងដោយលោក សុន ឆ័យ ប្រធានក្រុមគណបក្ស សង្គ្រោះជាតិ បានដាក់លិខិតទៅលោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រី ក្រសួងយុត្ដិធម៌ អោយមកបំភ្លឺនៅចំពោះមុខសម័យប្រជុំសភា ចំពោះការចោទសួរមួយចំនួន ទាក់ទិនទៅនឹងការប្រើប្រាស់មាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ ដែលចាប់ចងលើអ្នក តំណាងរាស្ដ្រ និងសកម្មជននៃអង្គការសង្គមស៊ីវិល ដែលគណបក្សប្រឆាំងនេះ យល់ឃើញថា ជាការប្រើប្រាស់អំណាច បំពានគោលការណ៍ច្បាប់ ។

កាលពីសប្ដាហ៍មុនលោក សុន ឆ័យ បានប្រាប់សារព័ត៌មានមួយថា តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ បានធ្វើពហិការ ប្រជុំសភា បើទោះជារដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ សម្រេចចូលខ្លួន មកបំភ្លឺ តាមលិខិតចោទ សួររបស់ខ្លួនក៏ ដោយនោះ ។

គណបក្សសង្គ្រោះជាតិប្រកាសថា នឹងមកចូលរួមប្រជុំសភាវិញ លើកលែងតែ ស្ថានភាពនយោបាយវិលមករកភាពប្រក្រតីវិញ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x