en     km
en     km

អ្នក​សារព័ត៌មាន​អា​មេ​រិ​ក​ម្នាក់​ត្រូវ​បាន​សម្លាប់​ នៅ​អា​ហ្វ​ហ្គា​និ​ស្ថាន​

Share

អ្នកសារព័ត៌មាន ថតរូបជើងចាស់ជនជាតិអាមេរិក និងអ្នកបកប្រែភាសាម្នាក់ ត្រូវបានសម្លាប់នៅខេត្ត Helmand នៃភាគខាងត្បូងប្រទេស អាហ្វហ្គានិស្ថាន ក្នុងការវាយប្រហារ មួយនៅក្នុងតំបន់នោះ ។

USA
អ្នកសារព័ត៌មាន អាមេរិកលោក David Gilkey ធ្វើការងារឱ្យ វិទ្យុជាតិ NPR ។ ប្រភ:BBC

អ្នកសារព័ត៌មាន អាមេរិករូបនេះ មានឈ្មោះ David Gilkey ធ្វើការងារឱ្យ វិទ្យុជាតិ NPR និង លោក Zabihullah Tamanna ជាជនជាតិអាហ្វហ្គានិស្ថាន ពួកគាត់ត្រូវបានបាញ់សម្លាប់អំឡុង ពេលធ្វើដណើរ ជាមួយពួកកងទ័ពហើយ ក៏រងការវាយ
ប្រហារ ដោយការបាញ់ផ្លោង ពី ពួកតាលីបាន់ ។ ក្នុងអំពើនេះក៍មាន អ្នកបើកបរ និងទាហាន ម្នាក់ស្លាប់ដែរ ។

លោក Zabihullah Tamanna មិនត្រឹមតែជាអ្នកបកប្រែភាសា គាត់ក៏ជាអ្នកសារព័ត៌មាន ថតរូប ផងដែរ ។

លោក Michael Oreskes ជាអនុប្រធាន របស់វិទ្យុជាតិ NPR និយាយថា លោក David Gilkey បានទៅធ្វើនៅប្រទេស
អាហ្វហ្គានិស្ថាន តាំងពីការវាយប្រហារ អាគារភ្លោះ នៅអាមេរិក កាលពីឆ្នាំ ២០១១ ។

លោក David Gilkey គឺជាអ្នកសារព័ត៌មានអាមេរិក លើកដំបូងហើយ ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសអាហ្វហ្គានិស្ថាន ដែលហែកហួរដោយអំពើភេរវកម្មរបស់ពួកតាលីបាន់ ៕

ប្រភ:BBC

Share

Image
Image
Image