en     km
en     km

ទឹក​ជំនន់​ក្រុង​​ប៉ារីស អ្នក​ស្លាប់​កើន​ដល់​ ៤​ នាក់​​

Share

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅទីក្រុងប៉ារីសបានកើនឡើងដល់ ៤ នាក់ហើយ ស្របពេលដែលអ្នករងរបួសមានចំនួន ២៤ នាក់។ នេះបើតាមការប្រកាសរបស់លោក  Manuel Valls នាយករដ្ឋមន្ត្រីនៃប្រទេសបារាំង។

WMC-Sabay-PARIS

សមត្ថកិច្ចប្រចាំតំបន់បានព្រមានថា វាអាចនឹងចំណាយពេល ១០ ថ្ងៃដើម្បីឲ្យទឹកទន្លេ Seine ត្រឡប់ទៅសភាពដើមវិញ បន្ទាប់ពីបានកើនឡើងដល់ចំណុចដ៏ខ្ពស់មួយ មិនធ្លាប់មានក្នុងរយៈពេល ៣៥ ឆ្នាំនេះ។

លោក Manuel Valls បានមានប្រសាសន៍ដែរថា កម្រិតទឹកទន្លេ Seine ក្នុងទីក្រុងប៉ារីសបានចាប់ផ្ដើមស្រកចុះបន្តិចម្ដងៗ ហើយ។ ការប្រជុំរដ្ឋមន្ត្រីនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ ដើម្បីផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ជនរងគ្រោះ។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងជិតមួយសប្ដាហ៍ បានបង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរដល់ផ្នែកខ្លះនៃប្រទេសសហភាព អឺរ៉ុប ដូចជា បារាំង, អាល្លឺម៉ង់, រ៉ូម៉ានី និង ប្រទេសបែលហ្សិក៕

ប្រភព៖ www.news.sabay.com.kh

Share

Image
Image
Image