ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅទីក្រុងប៉ារីសបានកើនឡើងដល់ ៤ នាក់ហើយ ស្របពេលដែលអ្នករងរបួសមានចំនួន ២៤ នាក់។ នេះបើតាមការប្រកាសរបស់លោក Manuel Valls នាយករដ្ឋមន្ត្រីនៃប្រទេសបារាំង។
សមត្ថកិច្ចប្រចាំតំបន់បានព្រមានថា វាអាចនឹងចំណាយពេល ១០ ថ្ងៃដើម្បីឲ្យទឹកទន្លេ Seine ត្រឡប់ទៅសភាពដើមវិញ បន្ទាប់ពីបានកើនឡើងដល់ចំណុចដ៏ខ្ពស់មួយ មិនធ្លាប់មានក្នុងរយៈពេល ៣៥ ឆ្នាំនេះ។
លោក Manuel Valls បានមានប្រសាសន៍ដែរថា កម្រិតទឹកទន្លេ Seine ក្នុងទីក្រុងប៉ារីសបានចាប់ផ្ដើមស្រកចុះបន្តិចម្ដងៗ ហើយ។ ការប្រជុំរដ្ឋមន្ត្រីនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ ដើម្បីផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ជនរងគ្រោះ។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងជិតមួយសប្ដាហ៍ បានបង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរដល់ផ្នែកខ្លះនៃប្រទេសសហភាព អឺរ៉ុប ដូចជា បារាំង, អាល្លឺម៉ង់, រ៉ូម៉ានី និង ប្រទេសបែលហ្សិក៕
ប្រភព៖ www.news.sabay.com.kh
Post Views: 209