ភ្នំពេញ៖ ថ្ងៃ១មិថុនា ជាទិវាកុមារអន្តរជាតិដែលត្រូវបានប្រារព្ធឡើងទូទាំងពិភពលោក ។ ទិវានេះត្រូវបាន អង្គការសហប្រជាជាតិ អនុម័តដំបូងនៅ២០វិច្ឆិកា ឆ្នាំ១៩៥៩ គឺកំណត់ថារៀងរាលថ្ងៃទី១មិថុនា គឺជាទិវាកុមារអន្តរជាតិហើយក្រោយមកអនុម័តជាអនុ សញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារគឺកាលពីថ្ងៃទី២០កញ្ញា ឆ្នាំ១៩៨៩ ។
សម្រាប់ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩២ ផងដែរ ។
ក្នុងទិវានេះ អ្នករាយការណ៍ព័ត៌មានវិទ្យុស្ត្រីបានចុះទៅទីកន្លែងជាច្រើននៅរាជធានីភ្នំពេញ ដើម្បីជួបសួរអារម្មណ៍ពីកុមារ និងឪពុកម្ដាយ ដែលខិតខំបីបាច់ចិញ្ចឹមកូនៗ ។ តទៅនេះសូមស្ដាប់បទយកការណ៍ រៀបចំដោយ កញ្ញា ច្រឹក ស្រីអូន ដូចតទៅ ៖
ម៉ោងប្រហែល៩ព្រឹក មានកុមារាជាច្រើនរត់លេងសើចកក្អឹក នៅក្នុងបវិវេនសាលាបឋមសិក្សា ទួលសង្កែ។ ក្មេងទាំងនោះរត់លេងបាល់ទាត់ដែលមើលទៅរូបកាយគេម្នាក់ៗបែកញើសសឹងតែជោគខោអាវកីឡារបស់ពួកគេ។
ក្រុមក្មេងទាំងនោះមើលទៅដូចជាមិនមានកង្វល់អ្វីសោះ មានភាពក្លាហ៊ាន និងមានភាពជឿជាក់លើខ្លួនគេ គ្រាន់តែអ្នកសារព័ត៌មាន ចូលទៅភ្លាមគេក៏ណែនាំខ្លួនគេភ្លាម ។
ក្នុងចំនោមក្មេងទាំងនោះ កុមារា សក្កដា វ័យ៩ឆ្នាំរៀននៅថ្នាក់ទី៣ បាននិយាយថាគេដឹងថាថ្ងៃនេះ១មិថុនា ជាថ្ងៃទិវាកុមារអន្តរជាតិ ដែលលោកគ្រូ អ្នកគ្រូអនុញ្ញាតិឲ្យគេបានឈប់សម្រាក ។ ប្អូនបន្តថាជារៀងរាល់ថ្ងៃប្អូនជាក្មេងរៀនមិនសូវពូកែនោះទេ តែប្អូននៅតែចូលចិត្តរៀន ។
នៅពេលអ្នកសារព័ត៌មាន សួរថាប្អូនធ្លាប់ត្រូវបានលោកគ្រូអ្នកគ្រូវាយទេ ? គេឆ្លើយភ្លាមថាគេធ្លាប់ត្រូវបានគ្រូវាយដែរ ព្រោះតែគេលេងក្នុងពេលកំពុងរៀន ។
កុមារា សក្កដា បានបន្តថា ពុក ម៉ែតែងតែជូនគេទៅ ទិញសម្លៀកបំពាក់ និងសម្ភារៈសិក្សាឲ្យគេ ។ «ម៉ាក់ទិញខ្មៅដៃ ដែកឈាន ការតាប ជ័រលុប សៀវភៅ ។ ម៉ាក់មិនដែលវាយទេព្រោះខ្ញុំញ៉ាំបាយច្រើនដែរ តែនៅតែអត់ធត់» ។
កុមារមិនត្រូវការត្រឹមតែការថែរក្សា និងយកចិត្តទុកដាក់ពីអាណាព្យាបាលប៉ុណ្ណោះទេ តែគេក៏ត្រូវការដើរកំសាន្តទៅ
ទីកន្លែងដែលគេចូលចិត្តផងដែរ ។
និយាយដោយភាពសប្បារីករាយ កុមារា សុខ សុវណ្ណមករា ជាសិស្សថ្នាក់ទី៣ នៅសាលាសុវណ្ណភូមិបាននិយាយថា រាល់ថ្ងៃគាត់ពេលទំនេរពីការសិក្សាគាត់ចូលចិត្តលេងកីឡាបាល់ទាត់ ជាមួយមិត្តភក្តិហើយ ដោយសារដឹងថាគាត់
ចូលចិត្តកីឡានេះម៉ាក់គាត់ក៏បាននាំគាត់ទៅមើលបាល់ទាត់ផងដែរដើម្បី លើកទឹកចិត្តគាត់ឲ្យខំរៀន «ម៉ាក់រវល់ធ្វើការពេល
ទំនេរជួនកាលពេលខ្លះគាត់នាំទៅដើរលេង ជួនកាលគាត់អត់នាំទេ ។ពេលខ្មែរប្រកួតជាមួយទីម័រម៉ាក់នាំទៅដែរតែអស់
សំបុត្រ»។
ក្មេងចង់បានការចាប់អារម្មណ៍ពីមនុស្សគ្រប់មជ្ឈដ្ឋាន ព្រោះគេត្រូវការ យកចិត្តទុកដាក់ពីសំណាក់មនុស្សចាស់និងអ្នកនៅ
ជុំវិញខ្លួន ។ ក្មេងត្រូវបានគេប្រៀបទៅនិងក្រដាសសរ មួយផ្ទាំង ដែលងាយទទួលយក ឬត្រាបតាមសកម្មភាពផ្សេងៗ
របស់អ្នកដែលនៅជុំវិញខ្លួនគេ និងអំពើរពីមនុស្សចាស់ជាដើម ។ ក្មេងដែលទទួលបានការអប់រំ ឬការយកចិត្តទុកដាក់ពី
សំណាក់អាណាព្យាលដោយហាត់ពត់ សុជីវធម៍ គឺឲ្យមានភាព ល្អប្រសើរ ក្មេងនោះប្រៀបបានការទទួលបានអំណោយ
មួយដ៏ល្អសម្រាប់ជីវិគេ ។ គេអាចរស់នៅជាមនុស្សដ៏ទៃទៀតបានយ៉ាងស្រួល ហើយអ្នកដែលបង្រៀនក្មេងឲ្យមានចរឹកល្អគឺ ឪពុកម្តាយ ។
អាណាព្យាលមួយចំនួនមិនបានបើកឱកាសឲ្យកូនបញ្ចេញនូវសមត្ថភាព ដែលគេមានពីធម្មជាតិនោះទេ ។ តែក៏មានមួយចំនួន
បានបើកឱកាសឲ្យកូនបញ្ចេញអ្វីដែលខ្លួនគេអាចធ្វើបានផងដែរ ។ ពេលខ្លះពួកគេអាចធ្វើកិច្ចការនោះបានដោយយើង
ស្មានមិនដលក៏ថាបាន ។
កុមារា រ៉ាន់ ភារម្យ ជាសិស្សថ្នាក់ទី៦នៃសាលាបឋមសិក្សា ទួលសង្កែបាននិយាយទាំងសប្បាយចិត្តថា ធំឡើងគាត់ចង់
ខ្លាយជាកីឡាករបាល់ទាត់ជម្រើសជាតិ ។
ប្អូនប្រុសបានបន្តថាពុក ម៉ែ របស់ប្អូនបានអនុញ្ញាតឲ្យប្អូន លេងបាល់ទាល់ហើយនៅពេលនេះគាត់អាចចូលលេងបាល់ទាត់
ក្នុងក្រុម Phnom Penh Crown ផ្នែកកុមារ «ខ្ញុំចូលចិត្តកីឡាបាល់ទាត់ពួកគាត់មិនហាមឃាត់ខ្ញុំនោះទេក្នុងការលេង
កីឡាបាលទាត់នេះ គាត់ជំរុញឲ្យខ្ញុំក្លាយជាកីឡាករជំរើសជាតិ» ។
ទិវាកុមារអន្តរជាតិ ១មិថុនា គឺមានបំណង អោយមនុស្សជាតិចងចាំនូវវិនាសកម្មនៃការកាប់សម្លាប់ស្ត្រី និងកុមារនៅភូមិលឺឌីសែ ប្រទេស ឆេក និងភូមិអូរាឌូ ប្រទេសបារាំង ដោយពួកហ្វាសស៊ីសអ៊ីត្លែរអំឡុងឆ្នាំ ១៩៤២នៃសង្គ្រាមលោកលើកទី២ ។
ទិវានេះសំដៅ រួមគ្នារំងាប់អំពើហឹង្សា ដើម្បីថែរក្សាសន្តិភាពក្នុងពិភពលោក ទិវានេះពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២មិថុនា គឺសំដៅទប់ស្កាត់ការប្រើប្រាស់ ពលកម្មកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ ការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងក្នុងស្ថានភាពងាយរងគ្រោះ ។
ក្មេងៗពិតជាសប្បាយ ណាស់តែគេមិនបានដឹងថា ពុកម៉ែគេមានភាពលំបាកបែបណាខ្លះនោះទេ ។ ជាម្តាយមានកូន២ នាក់អ្នកស្រី សំ មកពីខេត្តស្វារៀង គាត់ថាគាត់គ្មានចំណេះដឹងអ្វីនោះទេទើ់បគាត់មានតែធ្វើស្រែចំការតែប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណាគាត់ក៏នៅតែខិតខំរកប្រាក់ឲ្យកូនបន្តការសិក្សានិងបំពេញតម្រូវការនៅពេលដែលពួកគេចង់បានដូចជាការដើកំសាន្តជាដើម ។
អ្នកស្រីថាការមើលថែកូនគឺជារឿងលំបាកមួយតែនៅតែសប្បាយចិត្ត ទោះនឿយហត់ក៏ដោយ «ពេលកូនយំត្រូវពទៅលិច ទៅកើតលួងពួកគាត់ ។ ពេលមានកូនម្តាយឪពុកមិនសូវបានគេងគ្រប់គ្រាន់នោះទេទោះកូនឈឺឬជាក៏ដោយ»។
បុរសម្នាក់ទៀតដែលជាអ្នក ប្រមូលសំរាមគាត់ថាគាត់មកធ្វើការងារនេះដើម្បីឧបត្ថម្ភឲ្យកូនៗទៅរៀន ដោសង្ឃឹមថាកូនៗអាចមានចំនីអាហារបានហូបគ្រប់គ្រាន់ដូចគេឯង «កូនរៀនមួយថ្នាក់ទី៨ មួយថ្នាក់ទី៦ វាហត់នឿតែជាឪពុកគេចេះតែខំព្រោះជាឪគេ ជួយគ្រួសារទៅ។»
ថ្ងៃ០១មិថុនាជាទិវាកុមារអន្តរជាតិដែលត្រូវបាន ប្រារព្ធឡើងទូទាំងពិភពលោក ។ ទិវានេះត្រូវបាន អង្គការសហប្រជាជាតិ អនុម័តដំបូងនៅ២០វិច្ឆិកា ឆ្នាំ១៩៥៩ គឺកំណត់ថារៀងរាលថ្ងៃទី១មិថុនា គឺជាទិវាកុមារអន្តរជាតិហើយក្រោយ
មកអនុម័តជាអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ គឺកាលពីថ្ងៃទី ២០កញ្ញា ឆ្នាំ១៩៨៩ ។
សម្រាប់ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩២ ផងដែរ ។
កុមារទាំងអស់មានសិទ្ធិដូចគ្នា មិនថាគេកើតចេញមកពីប្រភពណា គេមានសប្បុរ ភេទអ្វី ជាដើម ។ កុមារគ្រប់រូបមានសិទ្ធិរស់រានមានជីវិតទទួលបានការអប់រំ កំសាន្ត សិទ្ធចូលរួម និងការអភិវឌ្ឍន៍របស់កុមារ សិទ្ធិរបស់ពួកគេ ត្រូវបានរដ្ឋធានា ៕