en     km
en     km

CNRP​ ប្រកាន់​ជំហរ​មិន​ឱ្យ​តំណាងរាស្ត្រ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​

Share

ភ្នំពេញ៖ គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា នៅតែតាំងខ្លួនធ្វើអោយមានតុល្យភាពអំណាច ជាមួយតុលាការ ដោយសម្រេចមិនឱ្យតំណាងរាស្ត្រចូលទៅបំភ្លឺ ព្រោះអះអាងថា រដ្ឋធម្មនុញ្ញបានការពារ អភ័យឯកសិទ្ធិរបស់
អ្នកតំណាងរាស្ត្រ ។ ការបញ្ជាក់ របស់គណបក្សសង្គ្រោះជាតិដូចនេះធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួន ដែលបានផ្សព្វផ្សាយនៅរសៀលថ្ងៃសុក្រទី ៣មិថុនា នេះ ។

Kem-sokha18
លោក កឹម សុខា ប្រធានស្ដីទីរបស់គណបក្សសង្រ្គោះជាតិ ជួបជាមួយអ្នកគាំទ្រនាពេលកន្លងមក

សេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំងបានពន្យល់ថា គេមិនអាចឱ្យតំណាងរាស្ត្រ របស់ខ្លួន ទៅបំភ្លឺដោយបង្ខំ
តាមដីការកោះ ឬមួយទទួលយកការចោទប្រកាន់ណាមួយពីសំណាក់ តុលាការ បានឡើយ ។

តាម សេចក្ដីថ្លែងការណ៍ គឺគណបក្សនេះបានទាមទារល្កឹកណា អភ័យឯកសិទ្ធិសភាមិនទាន់ត្រូវបានលើកតាមការ
អនុម័តដោយមតិ ២/3 នៃសមាជិកសភាទាំងមូល ដូចមានចែងក្នុង មាត្រា៨០នៃរដ្ឋធម្មនុញ្ញនោះទេ ។

តែយ៉ាងណា ក៏គណបប្រឆាំង នេះអំពាវនាវឱ្យបក្សកាន់អំណាច បញ្ឈប់រាល់ការបង្ករឿងដោយគ្មានមូលដ្ឋាន មករារាំងសកម្មភាពរបស់តំណាងរាស្ត្របក្សប្រឆាំងនេះ ។

វិទ្យុស្ត្រី មិនទាន់សុំការឆ្លើយតបភ្លាមៗ ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទេ ។

តែថ្មីៗនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាច បានបដិសេធចំពោះការលើកឡើងរបស់
គណបក្សប្រឆាំងដែលថា ការឃុំខ្លួនតំណាងរាស្ត្របក្សប្រឆាំង កន្លងទៅបានរំលោភរដ្ឋធម្មនុញ្ញ ។ លោកសុខ ឥសាន្ត អះអាងថាករណីរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំង គឺជាសិទ្ធិរបស់តុលាការ ។

សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានធ្វើឡើង បន្ទាប់ពីតុលាការបានចេញដីការជាថ្មីទៀតកោះហៅ លោក កឹម សុខា ប្រធានស្ដីទីរបស់គណបក្សនេះ ឱ្យចូលខ្លួន នៅថ្ងៃទី១៤មិថុនា ដោយបំភ្លឺពីការបដិសេធមិនចូលខ្លួន ទាក់ទិន សញ្ជារកម្ម ករណីសំនុំ រឿង នាង ខុម ចាន់តារាទី ហៅស្រីមុំ ៕

Share

Image
Image
Image