ក្មេងប្រុសម្នាក់អាយុ៧ឆ្នាំជនជាតិជប៉ុនត្រូវបានរកឃើញទាំងនៅរស់នៅក្នុងព្រៃជ្រៅ បន្ទាប់ពីបានចាកចេញ
ពីឪពុកម្ដាយ ដោយសារមិនអាចទទួលរងការដាក់ទណ្ឌកម្ម បន្តទៀត ដែលធ្វើឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។ ក្មេងប្រុសនេះមានឈ្មោះ Yamato Tanooka ត្រូវបានឃើញនៅក្នុងព្រៃក្រាស់មួយក្នុងតំបន់ របស់កងទ័ព នៅភាគពាយ័ព្យ នៃក្រុង Hokkaido ។
តាមបណ្ដាញផ្សាយព័ត៌មានរបស់ទូរទស្សន៍ជប៉ុន NHK ក្មេងប្រុសនេះ វាបានរត់ចេញពីផ្ទះ កាលពីថ្ងៃសប្ដាហ៍មុន ហើយគេទើបរកឃើញវា នៅព្រឹកថ្ងៃសុក្រទី៣ មិថុនានេះ ។
តាមប្រភព ដដែលនេះ ម្ដាយឪពុករបស់វាបាន សម្រេចកាត់កាលវាចោលទៅហើយ ។ NHK បន្តថា ក្មេងប្រុសនេះត្រូវបាន
គេឱ្យបាយទទួលទានភ្លាមៗមុនដឹក កាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាពឡើងវិញ។ ក្មេងប្រុសនេះ ប្រាប់ថាវា មានឈ្មោះ Yamato Tanooka ។
គេមិនដឹងថា ក្មេងប្រុសនេះបានអ្វីទទួលទាននោះទេ ប៉ុន្តែសុខភាពរបស់វានៅរឹងមាំ។
តែយ៉ាងណាក៏ដោយ ការរកឃើញក្មេងប្រុសនេះ គឺ ជាចៃដន្យមួយ ដោយបានជួបប្រទះវាអំឡុង កងទ័ព មួយ ក្រុម បើកធ្វើសមយុទ្ធក្នុង ព្រៃជ្រៅនោះ ។នេះបើតាមអះអាងរបស់អ្នកនាំ ពាក្យ ប៉ូលិស ដែលស្រង់មកចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានAFP ៕ប្រភព:BBC