en     km
en     km

លោក​ អ៊ិ​ត​ សំ​ហេង​ នឹង​ទៅ​ចូលរួម​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​១០៥​ នៅ​ទីក្រុង​ហ្សឺ​ណែវ

Share

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំ
របស់អង្គការអន្តរជាតិ ខាងការងារ (ILO) លើកទី ១០៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះ ។

samheng
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។រូបភាពពី៖ ហ្វេសប៊ុករបស់លោករដ្ឋមន្ត្រី អ៊ិត សំហេង

យោងតាមហ្វេសប៊ុករបស់លោករដ្ឋមន្ត្រី អ៊ិត សំហេង លោកនឹងថ្លែងសន្ទរកថានៅក្នុងមហាសន្និបាតនេះ ដែលមានខ្លឹមសារ៖
– គាំទ្ររបាយការណ៍របស់អគ្គនាយក ilo the end to poverty initiative The ilo and the 2030 agenda
– វឌ្ឍនៈភាពនៃវិស័យការងាររបស់កម្ពុជា តាមរយៈកំណែទម្រង់ទាំង៥
– ការអនុវត្តន៍នូវគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ២០១៥-២០២៥
– ការបន្តកម្មវិធីការងារសមរម្យ decent work ២០១៦-២០១៨
– ការតម្លើងប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ
– ការអនុវត្តន៍ច្បាប់ស្ដីពីសហជីព
– ការរៀបចំតុលាការការងារ
– ការរៀបចំយន្តការចូលរួមការពិគ្រោះយោបល់ជាសកលលើលក្ខខណ្ឌការងារ global deal ដែលមានកម្មវិធីជួបពិភាក្សា

ការងារជាមួយ អគ្គនាយក ilo  អគ្គនាយករងនិងអង្គភាពជំនាញមួយចំនួនដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ។ ក្រុមការងារត្រីភាគីដែលមានតំណាងនិយោជក តំណាងសហជីព និងក្រសួងក៏ចូលរួមកិច្ចប្រជុំជាច្រើនទៀត។
ប្រទេសកម្ពុជា ជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាភិបាល ilo សម្រាប់អាណត្តិ២០១៤-២០១៧៕

Share

Image
Image
Image