en     km
en     km

រដ្ឋមន្ត្រី​យុត្តិធម៌​ណែនាំ​ឱ្យ​អ្នក​សារព័ត៌មាន​ វិភាគ​ច្បាប់​ត្រូវ​យល់​ពី​ខ្លឹមសារ​ច្បាប់​ជា​មុន​សិន​

Share

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំថា អ្នកសារព័ត៌មានត្រូវយល់ពីនីតិវិធីរបស់ច្បាប់ឱ្យបាន
ច្បាស់លាស់ជាមុនសិន មុននឹងវិភាគ បញ្ចេញមតិ ឬផ្តល់ព័ត៌មាន ព្រមទាំងជៀសវាងការបកស្រាយចំណុច
ពាក់ព័ន្ធនឹងច្បាប់ ខុសពីនីតិវិធីច្បាប់ ។

justic-vattana
លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ រូបភាព៖ Facebook ក្រសួងយុត្តិធម៌

លោក បានទទូចដូចនេះ នៅចំពោះមុខអ្នកសារព័ត៌មានចំនួនជាង ៤០ នាក់មកពី ៣៦ ស្ថាប័នដែលបានចូលរួមក្នុង
វគ្គសិក្សាស្វែងយល់ក្រមនីតិវិធីព្រហ្មទណ្ឌ រៀបចំឡើងជាលើកទី១ ដោយក្រសួងយុត្តិធម៌ និងក្លឹបអ្នកកាសែតកម្ពុជា កាលថ្ងៃទី ០២ខែមិថុនា ឆ្នាំ២០១៦ នេះនៅទីស្តីការក្រសួងយុត្តិធម៌ ។

លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា វគ្គស្វែងយល់ក្រមនីតិវិធីព្រហ្មទណ្ឌ
ដល់អ្នកសារព័ត៌មាននៅថ្ងៃនេះ ជាលើកទីមួយដែលក្រសួងបង្កើតឡើង ដោយសហការជាមួយក្លឹបអ្នកកាសែតកម្ពុជា រៀបចំជូនដល់អ្នកសារព័ត៌មាន ។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ការបើកវគ្គស្វែងយល់ពីក្រមនីតិវិធីព្រហ្មទណ្ឌដល់អ្នកសារព័ត៌មាន មានសារៈសំខាន់ចំពោះអ្នកសារព័ត៌មាន ព្រោះអ្នកសារព័ត៌មានមានតួនាទីរាយការណ៍ ឬសរសេរព័ត៌មានទៅ
កាន់សាធារណជន ៕

Share

Image
Image
Image