en     km
en     km

លោក​ ប៉ុ​ល​ ហំ​ម​ ថា​គណបក្ស​ប្រជាជន​ប្រើ​ល្បិច​គេចវេស​ពី​ការ​ចរចា​ តែ​បក្ស​កាន់​អំណាច​បដិសេធ​

Share

ភ្នំពេញ៖ ប្រធានគណៈកម្មាការនាយក នៃគណបក្សសង្គ្រោះជាតិ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា កំពុងប្រើល្បិចគេចវេស ពីការចរចា និងវប្បធម៌សន្ទនា ដែលខុសពីអ្វី ធ្លាប់អះអាងថាមិនដែលបិទផ្លូវចរចារ ។ នៅក្នុងសន្និសីទសារព័ត៌មាន មុខទីស្នាក់ការបក្ស នាព្រឹកថ្ងៃទី២មិថុនា នេះ  លោក ប៉ុល ហំម បានថ្លែងចាត់ទុក ថាការអះអាងរបស់គណបក្សប្រជាជនកម្ពុជាដែលថា ទ្វារនៅតែបើកចំហ ថា ជាល្បិចគេចវេសពីរឿងចរចារ ខណៈគណបក្សលោកព្យាយាមស្វែងរកការចចារ ជាច្រើនលើកតែមិនអាចទៅរួច ។

cnrp-polhom
ប្រធានគណៈកម្មាការនាយក នៃគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម

លោក ប៉ុល ហំម  ៖ «មួយទៀត បងប្អូនយើងបានលឺហើយ ថាយើងអត់បិទទេ ការជួបចរចា ហើយខាងគណបក្សកាន់អំណាច
ក៏អត់បិទដែរ ប៉ុន្ដែនៅពេលដែលយើងនិយាយមែនទេ ថា ចង់ជួបគេថា  គេរវល់ហើយដល់មកចចារគ្នាថាហេ៎្ហ កុំមកនិយាយ
រឿងអោយដោះលែង រឿងទម្លាក់ការចោទប្រកាន់ អាហ្នឹងជារឿងយុត្ដាធិការរបស់តុលាការ ឱ្យព្រះអង្គដង្កោហើយ អ្នកណាគេមិនដឹង រឿងយុត្ដាធិការរបស់តុលាការ រឿងអីនេះគ្រាន់តែជាការដោះស្រាយបង្វៀងព្រឹត្តិការណ៍ទេ»

លោក ប៉ុល ហំម បានបន្ដថាការដែលគណបក្សកាន់អំណាចគេចវេស ពីការចរចាគឺទំនងជា គណបក្សកាន់អំណាចនេះ រវល់ខ្លាំងជាមួយនិងរឿងស៊ើបអង្កេត ដើម្បីតាមចាប់អ្នកនេះបន្តិច អ្នកនោះបន្តិច យកទៅពន្ធធនាគារ ។
លោក ថាឥលូវនេះរដ្ឋាភិបាលមិនត្រឹមតែប្រកាសសង្គ្រាម ជាមួយគណបក្សសង្គ្រោះជាតិនោះទេ សូម្បីតែសង្គមស៊ីវិល និងគ.ជ.ប ក៏មិនលើកលែងដែរ ។

ទោះជាយ៉ាងណា លោក សុខ ឥសាន្ដ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា បានឆ្លើយតបថា គណបក្សប្រជាជនកម្ពុជា មិនដែលបិទផ្លូវចរចានោះទេគឺថា បើគណបក្សសង្គ្រោះជាតិ ចង់ចរចាពិតមែននោះ គឺរដ្ឋាភិបាលស្វាគមន៍ជានិច្ច ។

sok-eysan-WMC1
លោក សុខ ឥសាន្ដ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា

លោក សុខ ឥសាន្ដ  ៖« មូលហេតុអ្វីបានជាគាត់និយាយចឹង គាត់មិនបាននៅក្នុងពោះ គណបក្សប្រជាជនឯណា ។ ឥលូវឃើញហើយ ថ្នាក់ដឹកនាំគណបក្សរាជរដ្ឋាភិបាល កំពុងបំពេញបេសកកម្មនៅក្រៅប្រទេស មានពេលណាទៅចាំជួបគាត់ បើគាត់និយាយម្ដងចេះ ម្ដងចុះហ្នឹង ឥលូវឱ្យគាត់ រកមនុស្សមក…»

ប៉ុន្តែអ្នកនាំពាក្យរូបនេះ បានទទូចឱ្យគណបក្សសង្គ្រោះជាតិប្រាប់ថាតើ ប្រធានសភាសំឡេងភាគតិច ណាមួយត្រូវមក ចរចារជាមួយបក្សកាន់អំណាច ។

ជុំវិញរឿងនេះដែរ អ្នកវិភាគព្រឹត្តិការណ៍នយោបាយ លោក សូ ចន្ថា  មានប្រសាសន៍ថា ការពិតទៅបើសិនជាគណបក្សទាំងពីរ មិនឆាប់ស្វែងរកដំណោះស្រាយមួយ តាមវិធីចរចាគ្នាទេ អ្វីដែលនឹងអាចកើតមាន គឺអំពើហិង្សានៅក្នុងសង្គម
នឹងអាចកើតមានឡើងពីព្រោះ ខាងរដ្ឋាភិបាលអាងប្រើកម្លាំងសមត្ថកិច្ចដើម្បីបង្ក្រាប ហើយខាងគណបក្សសង្គ្រោះជាតិ អាងប្រើកម្លាំងរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមការពារលោក កឹម សុខា ។ លោក ថាបញ្ហានយោបាយនៅកម្ពុជានឹង
ឡើងកម្ដៅខ្លាំងជាងនេះ  ហើយធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងកាន់តែភ័យខា្លច ចំពោះស្ថានការណ៍នយោបាយ ។

លោកព្រមានថា បើមិនមានការចរចារទាន់ពេលទេនោះ គឺកម្ពុជាកាន់តែបែកបាក់ ។

លោក សូរ ចន្ថា ៖ « គណបក្សមួយៗ គួរមានភាពចាស់ទុំផ្នែកនយោបាយ  មានន័យថាត្រូវមានអធ្យាស្រ័យ ត្រូវមានការអត់ឱន ហើយដំណោះស្រាយផ្នែកនយោបាយ គួរបន្ដធ្វើតទៅទៀត ចំនុចទីពីរ គឺការវិលត្រឡប់មករកតុចរចាវិញ ដែលយើងហៅថា ជាវប្បធម៌សន្ទនាតាមបែបប្រជាធិបតេយ្យនោះ ចំនុចទីបី…»

រហូតមដល់ពេលនេះ សកម្មជន និងមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ជិត២០នាក់ហើយ ត្រូវនាំខ្លួនទៅឃុំនៅពន្ធនា
គារព្រៃស ក្នុងនោះមានអ្នកតំណាងរាស្ត្រ ២រូប គឺ លោក ហុង សុខ ហួរ និង លោក អ៊ុំ សំអាន ដែលពួកគាត់ទាំង២នេះ ឃុំខ្លួន ពាក់ព័ន្ធករណីព្រំដែន ជាមួយប្រទេសវៀតណាម ។ ចំពោះវិបត្តិនយោបាយនេះ  គឺក្រៅពីស្វះស្វែងរកដំណោះស្រាយ ក្នុងប្រទេស គណបក្សប្រឆាំងនេះ ក៏ស្វែងរកអន្តរាគមន៍ពី សហគមន៍អន្តរជាតិ ផងដែរ ៕

Share

Image
Image
Image