en     km
en     km

ប្រពន្ធ​លោក​ នី​ ចរិយា​៖​ សង្ឃឹមថា​ប្ដី​ខ្ញុំ​ បាន​រួច​ពី​ការ​ចោទប្រកាន់​ហើយ​វិល​មក​ធ្វើការ​ងារ​វិញ​

Share

ភ្នំពេញ៖ នៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយ វិទ្យុស្ត្រី FM 102 នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០២មិថុនា នេះ ធ្វើឡើងនៅក្នុងបរិវេណមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ គឺបន្ទាប់ពី បានទៅជួប សួរសុខទុក្ខ លោក នី ចរិយា(ប្ដី) អ្នកស្រី យ៉ែម ចន្ថា ជាប្រពន្ធរបស់លោក នី ចរិយា បាននិយាយដោយទឹកភ្នែកថា អ្នកស្រីសង្ឃឹមថា ប្ដីរបស់អ្នកស្រី នឹងបានដោះលែង ឱ្យមានសេរីភាពវិញ ហើយ រួចពីការចោទប្រកាន់ ។ អ្នក ស្រី បន្តថា ប្ដីរបស់អ្នកស្រីនឹងបាន វិលមកធ្វើការងារគាត់វិញ ។

Nicharrya-wife
អ្នកស្រី យ៉ែម ចន្ថា ភរិយារបស់លោក នី ចរិយា

យ៉ាងណា អ្នកស្រីថា ប្ដីរបស់អ្នកស្រី ចុះទម្ងន់ច្រើន ព្រោះគាត់មានជម្ងឺរាស និង លើសឈាម ។

អ្នករាយការណ៍ព័ត៌មាននៃវិទ្យុស្ត្រីFM 102 លោក កែវ សុខា ធ្វើបទសម្ភាសន៍នេះ ដោយ
សំនួរ ដំបូងសួរថាតើ អ្នកស្រីលំបាកប៉ុនណាក្នុងការបីបាច់ ថែរក្សាកូន ។ ដើម្បីជ្រាប សូមស្ដាប់ បទសម្ភាសន៍របស់លោក កែវ សុខា ជាមួយ អ្នកស្រី យ៉ែម ចន្ថា ដូចតទៅ៖

Share

Image
Image
Image