ភ្នំពេញ៖ នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយវិទ្យុស្ត្រី FM 102 នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២មិថុនានេះ ធ្វើឡើងនៅក្នុងបរិវេណមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បន្ទាប់ពី បានទៅជួប សួរសុខទុក្ខ លោក នី ចរិយា ដែលឃុំខ្លួននៅទីនោះ លោក គួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានលើកឡើងថា គ.ជ.ប កំពុង ស្វះស្វែងតាមផ្លូវច្បាប់ ជួយលោក នី ចរិយា ឱ្យចាកចេញពីការឃុំឃាំង ត្រឡប់មកធ្វើការងារវិញ ។
លោកបញ្ជាក់ថា អ្វីដែលលោកបានលើកឡើង ព្រោះតែពេលនេះ គ.ជ.ប មានសកម្មភាព ការងារមមាញឹកយ៉ាងខ្លាំង ក្នុងការចុះបញ្ជីរឈ្មោះបោះឆ្នោត ដែលចាំបាច់ប្រមូលធនធានមនុស្ស ។
លោកបន្តថា គ.ជ.ប កំពុងពិគ្រោះយោបល់ជាមួយអ្នកច្បាប់ របស់ស្ថាប័ន គ.ជ.ប និង មេធាវី លោក នី ចរិយា គឺជួយមន្ត្រីរបស់លោករូបនេះ ឱ្យបាននៅក្រៅឃុំ គឺក្នុងដំណាក់ការស៊ើបសួររបស់ តុលាការ ។
ដើម្បីបានជ្រាប សូមអស់លោកអ្នក តាមដានស្ដាប់បទសម្ភាសន៍រវាង លោក កែវ សុខា អ្នករាយការណ៍ព័ត៌មានវិទ្យុស្ត្រី និង លោក គួយ ប៊ុនរឿន ដូចតទៅ ៖