en     km
en     km

រដ្ឋបាល​ជលផល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ ​អាច​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​រដូវ​បិទ​នេសាទ

Share

ភ្នំពេញ ៖ ​រដ្ឋបាល​ជលផល​ប្រកាស​ហាមឃាត់​ចំពោះ​ឧបករណ៍​នេសាទ​ធំៗ​ចំនួន​៧​មុខ​ នៅ​ក្នុង​រដូវ​បិទ​នេសាទ​ ដែល​នឹង​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​ទី​ 0១​ខែមិថុនា​នេះ​ ។​ ឧបករណ៍​ចំនួន​៧​មុខ​ ដែល​ត្រូវ​បាន​ហាមឃាត់​ក្នុង​រដូវ​បិទ​នេសាទ​នេះ​ មាន​ដូច​ជា​ អួន​ ម៉ា​ញ់​ ចៃរ៉ា​ ជន​ សាប​ នាម​ និង​ឈ្នក់​ ។​

fisher
រូបតំណាង។

ដោយឡែក​ប្រជាពលរដ្ឋ​អាច​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដូច​ធម្មតា​ ។​ អាជ្ញាធរ​ពង្រឹង​វិធានការ​បង្ក្រាប​បទល្មើស​នេះ​ ដើម្បី​ធានា​បាន​ធនធាន​មច្ឆជាតិ​ឱ្យ​កាន់តែ​សម្បូរ​ ក្នុង​ការ​ផ្គត់​ផ្គង​ដល់​តម្រូវការ​ម្ហូបអាហារ​នៅ​កម្ពុជា​ ។​​

​លោក​ អេ​ង​ ជា​សាន​ ប្រតិភូរ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ បាន​មាន​ប្រសាសន៍​តាម​រយៈ​ AKP​ នា​ព្រឹក​ថ្ងៃ​ទី​0១​ខែមិថុនា​ ថា​ក្នុង​រដូវ​បិទ​នេសាទ​នេះ​សម្រាប់​ការ​នេសាទ​ជា​ លក្ខណៈ​គ្រួសារ​នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ដោយសារ​តែ​ឧបករណ៍​ទាំងនោះ​មាន​ទ្រង់ទ្រាយ​តូចៗ​ មិន​បង្ក​មហន្តរាយ​ដល់​ធនធាន​មច្ឆជាតិ​ឡើយ​ ។​​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ការ​ហាមឃាត់​មិន​ឱ្យ​មានការ​នេសាទ​ទ្រង់ទ្រាយ​ធំ​នៅ​រដូវ​បិទ​នេសាទ​នេះ​ ដោយសារ​តែ​វា​ជា​រដូវ​ត្រី​ពង​ ហើយ​ទឹកទន្លេ​ចាប់ផ្តើម​ឡើង​ដូច្នេះ​ត្រូវ​តែ​ទុក​លទ្ធភាព​អោយ​ ត្រី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រៃ​លិច​ទឹក​នៅ​តាម​ស្ទឹង​បឹងបួរ​ដោយ​បង្ក​កំណើត​ភ្ញាស់​កូន​ឱ្យ​បាន​កាន់តែ​ច្រើន​ ។​​

​សូម​បញ្ជាក់​ថា​ រដូវ​បិទ​នេសាទ​សម្រាប់​ការ​នេសាទ​នៅ​ក្នុង​ដែនទឹក​សាប​ គឺ​ត្រូវ​បាន​កំណត់​ជា​២​ ដំណាក់កាល​ ក្នុង​នោះ​ដំណាក់​ទី​១​ ចាប់ពី​ថ្ងៃ​ទី​០១​ខែមិថុនា​ ដល់​ថ្ងៃ​ទី​៣០​ខែកញ្ញា​ ចំពោះ​ដែនទឹក​សាប​ ដែល​ស្ថិត​នៅ​ខាងជើង​ខ្សែស្រប​ទន្លេចតុមុខ​ ។​ ដំណាក់​ទី​២​ គឺ​ចាប់ពី​ថ្ងៃ​ទី​0១​ខែកក្កដា​ ដល់​ថ្ងៃ​ទី​៣១​ខែតុលា​ ចំពោះ​ដែនទឹក​សាប​ដែល​ស្ថិត​នៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ​ ។​​

ដោយឡែក​ក្នុង​រយៈពេល​ ៥​ខែ​ឆ្នាំ​២០១៦​ រដ្ឋបាល​ជលផល​បាន​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​បាន​ចំនួន​ជាង​៣០០​ករណី​ ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៥​កន្លង​ទៅ​ ប៉ុន្តែ​ការ​ចាប់​បញ្ជូន​ជនល្មើស​ទៅ​កាន់​តុលាការ​ មានការ​កើនឡើង​រហូត​ដល់​៦០​ករណី​ ក្នុង​នោះ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​មាន​ចំនួន​ជាង​៥០​នាក់​ ៕

Share

Image
Image
Image