en     km
en     km

ជប៉ុន​ដាក់​ទុន​វិនិយោគ​សំណង់​កំពង់​ផែ​នៅ​វៀតណាម​ ១២០០​លាន​ដុល្លារ​អា​មេ​រិ​ក​

Share

អន្តរជាតិ៖ ​ក្រុមហ៊ុន​សំណង់​កំពង់​ផែ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ជប៉ុន​ បាន​ប្រកាស​ដាក់​វិនិយោគទុន​នៅ​ទឹកប្រាក់​១២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ស្ថាបនា​កំពង់​ផែ​មួយ​នៅ​ក្នុង​ប្រទេស​វៀតណាម​ដែល​ជា​តំបន់ឧស្សាហកម្ម​សមុទ្រ​ ធំ​បំផុត​ហើយ​មាន​សារៈសំខាន់​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ។​

Japan-invest-port-vn
រូបភាពពី៖ AFP

​ក្រុមហ៊ុន​សំណង់​កំពង់​ផែ​ដ៏​ធំ​របស់​ប្រទេស​ជប៉ុន​នេះ​គឺ​ក្រុមហ៊ុន​ Mitsui​ OSK​ ដែល​ត្រូវ​សាងសង់​កំពង់​ផែ​សមុទ្រ​ឲ្យ​ប្រទេស​វៀតណាម​នៅ​ខេត្ត​ Hai​ Phong​ ។​​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ សំណង់​កំពង់​ផែ​ឧស្សាហកម្ម​សមុទ្រ​ នេះ​នឹង​ត្រូវ​ចាប់ផ្ដើម​ប្រតិបត្តិការ​សាងសង់​នៅ​ឆ្នាំ​២០១៨​ ។​​

​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​និង​ទស្សនាវដ្ដី​ Financial​ Times​ លោក​ Junichiro​ Ikeda​ប្រធាន​ក្រុមហ៊ុន​ Mitsui​ OSK​ បាន​បញ្ជាក់​ថា​សេចក្ដីសំរេច​របស់​ក្រុមហ៊ុន​របស់​លោក​គឺជា​ការ​ឆ្លើយ​តប​មួយ​ចំពោះ​កំណើន​រោងចក្រ​ជា​ច្រើន​របស់​ប្រទេស​ជប៉ុន​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ហើយ​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​វៀតណាម​ ។​​

​ជប៉ុន​ត្រូវ​បាន​មើលឃើញ​ថា​ជា​កំលាំង​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​សំរាប់​ប្រទេស​វៀតណាម​ គឺជា​កំលាំង​ឈានមុខ​គេ​ចំពោះ​ការ​ដាក់​វិនិយោគទុន​ទៅ​កាន់​ប្រទេស​សង្គមនិយម​មួយ​នេះ​ ។​ ទំហំ​ពាណិជ្ជកម្ម​ជប៉ុន​ ជាមួយ​វៀតណាម​មាន​ ជិត​៤០០០​លាន​ដុល្លារ​ ៕​ ប្រភព​:​ Reuters

Share

ព័ត៌មានទាក់ទង

Image