en     km
en     km

សារព័ត៌មាន​កូរ៉េ​ខាងជើង​ថា​ពលរដ្ឋ​អា​មេ​រិ​ក​គួរ​គាំទ្រ​ Donald​ Trump ​ជា​ជាង​ Hillary​ Clinton

Share

​កូរ៉េខាងជើង៖ បណ្ដាញ​ផ្សាយ​ព័ត៌មាន​កូរ៉េ​ខាងជើង​បាន​ប្រកាស​សាទរ​លោក​ Donald​ Trump​ ដែល​គណបក្ស​សាធារណរដ្ឋ​នឹង​ជ្រើសតាំង​ជា​បេក្ខជន​តំណែង​ប្រធានាធិបតី​ ដោយ​ក្រុង​ព្យុ​ង​យ៉ាង​ហៅ​លោក​ថា​«​អ្នកនយោបាយ​ឆ្លាត​»​អាច​ជា​មេដឹកនាំ​ល្អជា​មួយ​ប្រទេស​ឯកោ​មួយ​នេះ​។​

kim-chong-Au-thum
ប្រធានាធិបតីកូរ៉េខាងជើងលោក គីម ជុងអុន។ ប្រភពពី BBC

បទ​វិចារណកថា​ របស់​សារព័ត៌មាន​កូរ៉េ​ខាងជើង​ DPRK​ Today​ បាន​ពិពណ៌នា​លោក​ Donald​ Trump​ ថា​ ជា​បេក្ខជន​ប្រធានាធិបតី​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ ដែល​មាន​ឆន្ទៈ​ចង់​ជួប​មេដឹកនាំ​ Kim​ Jong​ Un​ ផ្ទាល់​ ហើយ​ មាន​បំណង​ចង់​ដក​កងទ័ព​អា​មេ​រិ​ក​ចេញពី​កូរ៉េ​ខាងត្បូង​។​

ក្រុម​អ្នកវិភាគ​មើលឃើញ​ថា​ បទ​វិចារណកថា​របស់​សារព័ត៌មាន​នេះ​ មិនមែន​ជា​គោលនយោបាយ​ផ្លួ​វ​ការ​ ប៉ុន្តែ​ ទំនងជា​ការ​ឆ្លុះ​បញ្ចាំង​ពី​មាគ៌ា​មួយ​ដែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ ។​

ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ សារព័ត៌មាន​កូរ៉េ​ខាងជើង​ DPRK​ Today​ បាន​និយាយ​ថា​ ពលរដ្ឋ​អា​មេ​រិ​ក​ គួរ​បដិសេធ​បេក្ខជន​ប្រធានាធិបតី​ មក​ពី​គណបក្ស​សាធារណរដ្ឋ​លោកស្រី​ Hillary​ Clinton​ ដោយ​ហៅ​លោកស្រី​ Hillary​ ថា​ជា​មនុស្ស​ល្ងង់​។​

កាលពី​ថ្មីៗ​នេះ​ លោក​ Donald​ Trump​ បាន​អះអាង​ថា​ បើ​លោក​ ឈ្នះ​ឆ្នោត​ លោក​នឹង​ ទៅ​ជួប​ មេដឹកនាំ​កូរ៉េ​ខាងជើង​ ដោយ​ផ្ទាល់​ ដើម្បី​ ជជែក​គ្នា​ អំពី​ ស្ថានការណ៍​តានតឹង​លើ​ ឧ​ប​ទ្វិ​ប​ កូរ៉េ​ ហើយ​ជាមួយ​គ្នា​នេះ​ លោក​ សន្យា​ដកទ័ព​អា​មេ​រិ​ក​ចេញពី​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​៕

Share

Image
Image
Image