កូរ៉េខាងជើង៖ បណ្ដាញផ្សាយព័ត៌មានកូរ៉េខាងជើងបានប្រកាសសាទរលោក Donald Trump ដែលគណបក្សសាធារណរដ្ឋនឹងជ្រើសតាំងជាបេក្ខជនតំណែងប្រធានាធិបតី ដោយក្រុងព្យុងយ៉ាងហៅលោកថា«អ្នកនយោបាយឆ្លាត»អាចជាមេដឹកនាំល្អជាមួយប្រទេសឯកោមួយនេះ។
បទវិចារណកថា របស់សារព័ត៌មានកូរ៉េខាងជើង DPRK Today បានពិពណ៌នាលោក Donald Trump ថា ជាបេក្ខជនប្រធានាធិបតីមានចក្ខុវិស័យវែងឆ្ងាយ ដែលមានឆន្ទៈចង់ជួបមេដឹកនាំ Kim Jong Un ផ្ទាល់ ហើយ មានបំណងចង់ដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង។
ក្រុមអ្នកវិភាគមើលឃើញថា បទវិចារណកថារបស់សារព័ត៌មាននេះ មិនមែនជាគោលនយោបាយផ្លួវការ ប៉ុន្តែ ទំនងជាការឆ្លុះបញ្ចាំងពីមាគ៌ាមួយដែររបស់ក្រុងព្យុងយ៉ាង ។
ប៉ុន្តែនៅពេលជាមួយគ្នានេះ សារព័ត៌មានកូរ៉េខាងជើង DPRK Today បាននិយាយថា ពលរដ្ឋអាមេរិក គួរបដិសេធបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋលោកស្រី Hillary Clinton ដោយហៅលោកស្រី Hillary ថាជាមនុស្សល្ងង់។
កាលពីថ្មីៗនេះ លោក Donald Trump បានអះអាងថា បើលោក ឈ្នះឆ្នោត លោកនឹង ទៅជួប មេដឹកនាំកូរ៉េខាងជើង ដោយផ្ទាល់ ដើម្បី ជជែកគ្នា អំពី ស្ថានការណ៍តានតឹងលើ ឧបទ្វិប កូរ៉េ ហើយជាមួយគ្នានេះ លោក សន្យាដកទ័ពអាមេរិកចេញពី កូរ៉េខាងត្បូង និងជប៉ុន៕