en     km
en     km

គ​.ជ​.ប​ ប្រកាស​លទ្ធផល​សំខាន់​បី​ចំណុច​ក្រោយ​កិច្ចប្រជុំ​

Share

ភ្នំពេញ៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​បើក​អង្គប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍​ទី​៣១​  ដែល​មាន​របៀបវារៈ​បី​ចំណុច​ រួម​មាន​៖

ពិនិត្យ​សម្រេច​លើ​សេចក្តី​ព្រាង​បទបញ្ជា​និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​២០១៦​។​

Hong-Puthea-NEC
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ការពិនិត្យ​សម្រេច​លើ​សេចក្តី​ព្រាង​ផែនការ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​ ២០១៦​ រួមមាន ប្រតិទិន​នៃ​ការ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ និងប្រតិទិន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​ ២០១៦ ។

ចំពោះ​លទ្ធផល​បន្ទាប់​ពី​ពិភាក្សា​គ្នា​រួច​មក​ អង្គប្រជុំ​ គ​.​ជ​.​ប​ បាន​សម្រេច​ចំណុច​បី​សំខាន់ៗ​រួម​មាន​៖ សម្រេច​ឯកភាព​ប្រកាស​អោយ​ប្រើ​ជា​ផ្លូវការ​នូវ​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ នៅ​ឆ្នាំ​ ២០១៦​ ដែល​មាន​ ៦​ ចំពូក​ ។ សម្រេច​លើ​ប្រតិទិន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​ ២០១៦​ ដែល​កាលបរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ឆ្នាំ​ ២០១៦​ តទៅ​ ។ ក្នុងនោះដែរ សម្រេច​លើ​ប្រតិទិន​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​បម្រើ​ការងារ​នៅ​ទីស្តីការ​ គ​.​ជ​.​ប​ ដោយ​ត្រូវ​ប្រកាស​ជ្រើសរើស​ចាប់ពី​ថ្ងៃ​ទី​ ០៥​ ខែមិថុនា​ ឆ្នាំ​ ២០១៦។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។

Share

Image
Image
Image