loader

បុរស​ជនជាតិ​នេ​ប៉ា​ល់​ឈ្នះ​ពានរង្វាន់​ជើងឯក​ឡើង​កំពូលភ្នំ​ Everest

ភ្នំពេញ៖ ​ទា​ហ៊ាន​ម្នាក់​ ជនជាតិ​នេ​ប៉ា​ល់​ ត្រូវ​បាន​ប្រកាស​ថា​ឈ្នះ​ពានរង្វាន់​ ការ​ឡើង​កំពូលភ្នំ​ដ៏​ខ្ពស់​បំផុត​របស់​ពិភពលោក​ គឺ​ភ្នំ​ Everest​ នៃ​ប្រទេស​នេ​ប៉ា​ល់​ ។​

International-thum.1jpg
រូបអត្តពលិក ចូលរួមការប្រកួតឡើងកំពូលភ្នំ ដ៏ខ្ពស់បំផុតរបស់ពិភពលោក គឺភ្នំ Everest នៃប្រទេសនេប៉ាល់ ។

បុរស​ម្នាក់​នេះ​ មានឈ្មោះ​ Bahadur​ Sunuwar​ អាយុ​២៩​ឆ្នាំ​ ជា​អ្នក​ឈ្នះ​ពានរង្វាន់​ លើ​អ្នកចូលរួម​ ជាង​១៥០​នាក់​ ទាំង​អ្នក​ប្រកួត​ក្នុង​ប្រទេស​ និង​បរទេស​។​ ជនជាតិ​បរទេស​ដែល​ចូលរួម​ប្រកួត​មាន​ប្រទេស​ អូស្ត្រាលី​ ចិន​ អា​មេ​រិ​ក​ និង​អង់គ្លេស​។​

តាម​បណ្ដាញ​ផ្សាយ​ BBC​ វិញ្ញាសា​ប្រកួត​កំណត់​ឱ្យ​អ្នក​ឈ្នះ​ឡើង​ដល់​ ចំណុច​ ២០០០​ម៉ែត្រ​ ដោយ​ កំណត់​ ថេរៈវេលា​ ៤​ ម៉ោង​។​ ភ្នំ​ Everest​ នៃ​ប្រទេស​នេ​ប៉ា​ល់​ មានកំ​ពស់​៨៨៤៨​ម៉ែត្រ​។​ តាម​ BBC​ ព្រឹត្តិការណ៍​នេះ​ រៀបចំ​ឡើង​មួយ​ឆ្នាំ​ម្ដង​ ដើម្បី​រំលឹក​ខួប​ការ​ឡើង​ដល់​ចំណុចកំពូល​របស់​ជើងឯក​ ២​រូប​ដំបូង​ គឺ​ Tenzing​ Norgay​ និង​ Edmund​ Hillary​ កាល​ឆ្នាំ​1953​។​

ពួក​មន្ត្រី​នេ​ប៉ា​ល់​និយាយ​ថា​ មនុស្ស​ស្លាប់​ ៤​នាក់​ កាលពី​ឆ្នាំ​ ២០១៥​ ដោយសារ​ពួក​គេ​ឡើង​ទៅ​ភ្នំ​ដ៏​មហា​ខ្ពស់​នេះ​ ៕​

ប្រភព​:BBC

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ជនភៀសខ្លួនហៃទីអាចស្នាក់នៅបណ្តោះអាសន្ននៅសហរដ្ឋអាមេរិកបន្តទៀត

  SAN DIEGO៖ យោងតាមAP រដ្ឋបាលលោក Biden ប[...]

ឥណ្ឌូណេស៊ី​នឹង​អនុម័ត​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ដែល​​ហាមការ​រួម​ភេទ​ក្រៅចំណង​អាពាហ៍ពិពាហ៍

  ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មាន Reuters [...]

អ៊ីរ៉ង់នឹងរំសាយប៉ូលីសសីលធម៌ចោលខណៈការតវ៉ានៅតែបន្ត

  ប៉ូលីសសីលធ៌មរបស់ប្រទេសអ៊ីរ៉ង់ ដែលមានភា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x