ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានថ្លែងថាសេចក្ដីថ្លែងការរបស់ សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដែលសម្តែងក្ដីព្រួយបារម្ភអំពីស្ថានការណ៍នយោបាយប្រទេសកម្ពុជា និងស្នើឲ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបញ្ឈប់ ការរុកគួនលើលោក កឹម សុខា និងមន្ដ្រីអង្គការសង្គមស៊ីវិលតាមរយៈប្រព័ន្ធតុលាការ គឺមិនបានឆ្លុះបញ្ជាំងលើទិដ្ឋភាពច្បាប់នៅ កម្ពុជា ។
លោកសុខ ឥសាន្តអះអាងថា កម្ពុជាគ្មានជម្លោះផ្នែកនយោបាយ ឬក៏គំនុំគុំគួនរវាងគណបក្សប្រជាជនកម្ពុជាជាមួយ និងគណបក្សសង្គ្រោះជាតិនោះទេ ។ លោកថារឿងរ៉ាវទាំងនេះគឺជាការប្រព្រឹត្ដិខុសរបស់លោក កឹម សុខា ក៏ដូចជាអ្នកតំណាងរាស្ដ្ររបស់បក្សប្រឆាំងនេះ ។
ដើម្បីជ្រាប់ច្បាស់សូមអញ្ចើញស្តាប់បទសម្ភាសន៍រវាង អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី លោក លៀ ស៊ីណា ជាមួយ លោក សុខ ឥសាន្ត ដូចតទៅ៖