en     km
en     km

អ្នកនាំពាក្យ​ CPP​ ៖​ កម្ពុជា​គ្មាន​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ទេ​ តែ​ជា​រឿង​របស់​បុគ្គល​

Share

​ភ្នំពេញ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​ថ្លែង​ថា​សេចក្ដី​ថ្លែង​ការ​របស់​ សហភាព​អឺរ៉ុប​  និង​អង្គការសហប្រជាជាតិ​ ដែល​សម្តែង​ក្ដី​ព្រួយបារម្ភ​អំពី​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​ និង​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ឈប់​ ការ​រុក​គួ​ន​លើ​លោក​ កឹ​ម​ សុខា​ និង​មន្ដ្រី​អង្គការ​សង្គម​ស៊ី​វិល​តាម​រយៈ​ប្រព័ន្ធ​តុលាការ​ គឺ​មិន​បាន​ឆ្លុះ​ប​ញ្ជាំ​ង​លើ​ទិដ្ឋភាព​ច្បាប់​នៅ​ កម្ពុជា​ ។​​

sok-Insan
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត

 ​លោក​សុខ​ ឥ​សាន្ត​អះអាង​ថា​ កម្ពុជា​គ្មាន​ជម្លោះ​ផ្នែក​នយោបាយ​ ឬ​ក៏​គំនុំ​គុំ​គួ​ន​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ។​ លោក​ថា​រឿងរ៉ាវ​ទាំងនេះ​គឺជា​ការ​ប្រព្រឹត្ដិ​ខុស​របស់​លោក​ កឹ​ម​ សុខា​ ក៏​ដូច​ជា​អ្នកតំណាង​រាស្ដ្រ​របស់​បក្ស​ប្រឆាំង​នេះ​ ។​​

​ដើម្បី​ជ្រាប់​ច្បាស់​សូម​អ​ញ្ចើ​ញ​ស្តាប់​បទ​សម្ភាសន៍​រវាង​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ លោក ​លៀ​ ស៊ី​ណា​ ជាមួយ​ លោក​ សុខ​ ឥ​សាន្ត​ ដូច​តទៅ​៖

Share

Image
Image
Image