en     km
en     km

UN​ និង​ EU​ ទទូច​ឱ្យ​កម្ពុជា​បញ្ចប់​ភាព​តានតឹង​ នយោបាយ​

Share

ភ្នំពេញ៖ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ចាប់ផ្ដើម​ព្រួយបារម្ភ​អំពី​ស្ថានការណ៍​ តានតឹង​ នយោបាយ​ នៅ​កម្ពុជា​ ដែល​ការ​ចាប់អារម្មណ៍​របស់​មេដឹកនាំ​ស្ថាប័ន​ពិភពលោក​នេះ​ ធ្វើ​ឡើង​ទន្ទឹម​ នឹង​សហភាព​អឺរ៉ុប​ ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ទទូច​ឱ្យ​ អាជ្ញាធរ​កម្ពុជា​ បញ្ចប់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ ចាត់ការ​លើ​ បក្ស​ប្រឆាំង​ ។​

cnrp-demond30
សមត្ថកិច្ច​​ដាក់​បារាស់​ និង​ពង្រាយ​កម្លាំង​បំពាក់អាវុធ​គ្រប់​ដៃ​ តាម​ផ្លូវ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ហែ​ញត្ដិ​មក​ថ្វាយ​ព្រះមហាក្សត្រ​ កាលពីថ្ងៃទី៣០ឧសភា

ការ​ថ្លែង​ របស់​សហគមន៍​អន្តរជាតិ​ ទាំង​២​នេះ​ ត្រូវ​បាន​មើល​ ជា​ការ​រួម​គ្នា​មួយទៀត​ ជាមួយ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ បាន​ ទទូច​ឱ្យ​ ភាគី​នយោបាយ​ខ្មែរ​ វិល​មក​រក​តុ​ចរចារ​ ឡើង​វិញ​ ។​ តែ​បែប​នេះ​ក្ដី​ បក្ស​កាន់​អំណាច​ អះអាង​ថា​ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មិន​តានតឹង​ ដូច​ការ​លើក​ឡើង​របស់​ សហគមន៍​អន្តរជាតិ​ទាំងនេះ​ទេ​ ហើយ​តុលាការ​នៅ​តែ​បន្ត​នីតិវិធី​លើ​លោក​ កឹ​ម​ សុខា​ តាម​អំណាច​ឆន្ទា​នុ​សិទ្ធ​ ។​លោក​ លៀ​ ស៊ី​ណា​ ជូន​ព័ត៌មាន​៖

​ទោះជា​សេចក្ដីថ្លែងការណ៍​ដាច់​ដោយឡែក​ពី​គ្នា​ពិតមែន​ តែ​មាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា​ ដោយ​ទទូច​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​ ឱ្យ​ប្រក្រតី​ឡើង​វិញ​ នៅ​មុន​ការ​បោះ​ឆ្នោត​ នៅ​ឆ្នាំ​ ក្រោយ​ ។​​

​សេចក្ដីថ្លែងការណ៍​របស់​លោក​ បាន​ គី​មូ​ន​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ បាន​ធ្វើ​ឡើង​ តាម​រយៈ​អ្នកនាំពាក្យ​របស់​លោក​ គឺ​ លោកស្រី​ Devi​ Palanivelu​ ដោយ​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ កាលពី​ថ្ងៃ​ទី​30​ឧសភា​ ។​​

​លោកស្រី​បាន​ថ្លែង​ថា​ ៖​ «​លោក​អគ្គលេខាធិការ​ (​បាន​ គី​មូ​ន​)​ ពិតជា​ព្រួយបារម្ភ​ អំពី​ភាព​តានតឹង​ កាន់តែ​កើនឡើង​ រវាង​គណបក្ស​គ្រប់គ្រង​អំណាច​និង​ បក្ស​ប្រឆាំង​ ហើយ​ជា​ពិសេស​ លោក​បារម្ភ​ អំពី​ការ​ចាប់ខ្លួន​ ឬ​ការ​ប៉ុនប៉ង​ការ​ចាប់ខ្លួន​ ។​ បរិយាកាស​ មិន​មានការ​គំរាមកំហែង​ មួយ​ ទៅ​លើ​ការ​ចរចារ​តាម​បែបផែន​ប្រជាធិបតេយ្យ​ គឺ​សារៈសំខាន់​ចំពោះ​ ស្ថិរភាព​ នយោបាយ​ និង​សង្គម​មួយ​ សុខដុម​រម្យ​នា​ »​ ។​​

​ចំណែក​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែរ​ដោយ​មានការ​យល់ព្រម​ជាមួយ​ប្រមុខ​សហភាព​អឺរ៉ុប​ នៃ​បេសកកម្ម​ប្រចាំ​កម្ពុជា​ ។​​

​ប្រមុខ​សហភាព​អឺរ៉ុប​បាន​សម្ដែង​ការ​សោកស្តាយ​ យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ការ​រីក​រាលដាល​ស្ថានការណ៍​នយោបាយ​ដ៏​គ្រោះថ្នាក់​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ដោយ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ចំពោះ​ការ​រុក​គួ​ន​តាម​ផ្លូវ​តុលាការ​ ប្រឆាំង​នឹង​ប្រធាន​ស្តីទី​គណបក្សប្រឆាំង​ និង​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ ។​​

​សេចក្តីថ្លែងការណ៍​ប្រមុខ​សហភាព​អឺរ៉ុប​៖​ «​យើង​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ អោយ​បន្ត​ការ​សន្ទនា​ដោយ​សន្តិវិធី​ និង​ស្ថាបនា​ជាមួយ​គណបក្សប្រឆាំង​ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដែល​យើង​យល់​ថា​ ជា​លក្ខខណ្ឌ​ជា​មុន​សម្រាប់​ការ​បោះ​ឆ្នោត​ស្របច្បាប់​នា​ពេល​ខាង​មុខ​»​ ។​​

​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌​មាននៅ​មុខ​ទីស្នាក់ការ​បក្ស​ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​លោក​ អ៊េ​ង​ ឆៃ​អ៊ា​ង​ តំណាងរាស្ដ្រ​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​សាទរ​ សហភាព​អឺរ៉ុប​ ។​ លោក​ បាន​ហៅ​ការ​ចេញ​សេចក្ដីថ្លែងការណ៍​របស់​សភាព​អឺរ៉ុប​នេះ​គឺ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ សហគមន៍​អន្ដរជាតិ​កំពុង​តែ​មើលឃើញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ ពី​គណបក្សកាន់អំណាច​មក​លើ​គណបក្សប្រឆាំង​និង​សង្គម​ស៊ី​វិល​ ។​​

​លោក​ អ៊េ​ង​ ឆៃ​អ៊ា​ង​ បង្ហាញ​ជំនឿ​ង​ថា​ស្ថានការណ៍​តានតឹង​នា​ពេល​នេះ​នឹង​ធូ​ស្រាល​ឡើង​វិញ​ដោយ​ សង្ឃឹមថា​ នឹង​មាន​កិច្ច​អន្ដរាគមន៍​ពី​ព្រះ​ហា​ក្សត្រ​ និង​ សហគមន៍​អន្ដរជាតិ​ដែល​នឹង​ដាក់​សម្ពាធ​មក​លើ​គណ​កប្ស​កាន់​អំណាច​កាន់តែ​ខ្លាំង​ ។​​

​លោក​ អ៊េ​ង​ ឆៃ​អ៊ា​ង​៖​ «​គណបក្ស​សង្គ្រោះ​ជាតិ​តស៊ូ​មតិ​ អត់​មាន​មធ្យោបាយ​ដូច​គណបក្សកាន់អំណាច​ដែល​មាន​ស្ថាន​ប័ន​ដើម្បី​សង្កត់​មក​លើ​យើង​ ។​ ឯ​យើង​មាន​តែ​ការ​តស៊ូ​មតិ​តាម​បណ្ដា​ប្ររទេស​ជា​មិត្ដ​ ដែល​មាន​កាតព្វកិច្ច​ជួយ​ប្រទេស​កម្ពុជា​ យើង​តស៊ូ​មតិ​ពឹងពាក់​លើ​ព្រះមហាក្សត្រ​ជា​អាជ្ញាកណ្ដាល​ ហើយ​យើង​តស៊ូ​មតិ​ដោយ​ពឹង​លើ​ប្រជា​ល​រដ្ឋ​តែ​ប៉ុណ្ណឹង​»​ ។​​

​តែ​ចំពោះ​លោក​ សុខ​ ឥ​សាន្ដ​ អ្នក​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ មិន​បាន​គាំទ្រ​ សេចក្ដីថ្លែងការណ៍​របស់​ សហភាព​អឺរ៉ុប​ និង​អង្គការសហប្រជាជាតិ​នោះ​ទេ​ ។​​

​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ អង្គារិ៍​ ទី​៣១​នេះ​  លោក​ សុខ​ ឥ​សាន្ដ​ ថា​តាម​លោក​មើលឃើញ​គឺជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយពី​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង​សព្វ​ថ្ងៃនេះ​ ។​ លោក​ថា​នេះ​ពុំ​មែន​ជា​ជម្លោះ​ផ្នែក​នយោបាយ​ ឬ​ក៏​គំនុំ​គុំ​គួ​ន​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ រឿងរ៉ាវ​ទាំងនេះ​គឺជា​ការ​ប្រព្រឹត្ដិ​ខុស​របស់​លោក​ កឹ​ម​ សុខា​ ក៏​ដូច​ជា​អ្នកតំណាង​រាស្ដ្រ​របស់​បក្ស​ប្រឆាំង​នេះ​ដទៃ​ទៀត​ ។​​

sok-Insan
លោក​ សុខ​ ឥ​សាន្ត អ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា

​លោក​ សុខ​ ឥ​សាន្ដ​ មាន​ប្រសាសន៍​បន្ដ​ថា​លោក​ចង់​ឲ្យ​សហភាព​អ៊ឺ​រ៉ុ​ប​ និង​អង្គការសហប្រជាជាតិ​ ធ្វើការ​សិក្សា​ស្វែង​យល់​ពី​ច្បាប់​កម្ពុជា​ឲ្យ​បាន​ច្បាស់លាស់​សិន​ មុន​ពេល​បង្ហាញ​ការ​គាំទ្រ​ទៅ​កាន់​ភាគី​ខាង​ណាមួយ​ ។​ ​អ្នកនាំពាក្យ​បញ្ជាក់​ថា​ បើ​ទោះបីជា​មានការ​អំពាវនាវ​មក​កាន់​កម្ពុជា​ពី​សំណាក់​បរទេស​យ៉ាងណា​ក៏​ដោយ​ ក៏​សមត្ថកិច្ច​ដែល​អនុវត្ដន៍​ច្បាប់​ដាច់ខាត​មិន​បញ្ឈប់​និ​តិ​វិធី​របស់​ខ្លួន​ទៅ​លើ​លោក​ កឹ​ម​ សុខា​ ព្រោះ​ជា​សិទ្ធិ​របស់​តុលាការ​ ។​​

​លោក​ សុខ​ ឥ​សាន្ដ​៖​ «EU​ UN​ គាត់​ថា​ឲ្យ​ឈប់​ចោទប្រកាន់​ឯកឧត្ដម​ កឹ​ម​ សុខា​ ឈប់​ចា​ប‌់​ឈប់​អីហ្នឹង​ អាហ្នឹង​បាន​ន័យ​ថា​គាត់​កំពុង​រំលោភច្បាប់​កម្ពុជា​ហើយ​ ខ្ញុំ​ក៏​សូម​ឲ្យ​គាត់​ស្វែង​យល់​ពី​និ​តិ​វិធី​ និង​ការ​អនុវត្ដន៍​ច្បាប់​របស់​សមត្ថកិច្ច​ ថា​តើ​វា​ត្រូវ​ឬ​អត់​ កុំ​ចេះ​តែ​កាន់ជើង​មនុស្ស​ដោយ​មិនដឹង​មុខក្រោយ​នោះ​ វា​នាំ​ឲ្យ​បាត់បង់​ឥទ្ធិពល​ខ្លួន​ទៅ​វិញ​ទេ​»​ ។​​

​ជុំវិញ​វិបត្ដិ​នយោបាយ​ដែល​កំពុង​តែ​មាន​ភាព​ចម្រូងចម្រាស់​គ្នា​ខ្លាំង​ដូចនេះ​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​លោក​ សូ​ ច​ន្ថា​ យល់​ឃើញ​ថា​ ពុំ​មែន​ជា​ការ​ប្រសើរ​ទេ​ដែល​បក្សនយោបាយ​បន្ដ​ការ​ទាស់ទែង​ខ្វែងគំនិត​គ្នា​ដូចនេះ​ហើយ​អ្នក​រង​គ្រោះ​ពី​ជម្លោះ​អ្នកនយោបាយ​ពិតប្រាកដ​ ពុំ​មែន​អ្នកនយោបាយ​ គឺ​ ប្រទេស​ជាតិ​និង​ពលរដ្ឋ​ទៅ​វិញ​ទេ​ ។​ លោក​ថា​ ការ​ចេញ​សេចក្ដី​ថ្លែង​ការ​របស់​អន្ដរជាតិ​ពេល​នេះ​គឺ​រាជរដ្ឋាភិបាល​គួរតែ​ពិចារណា​ឡើង​វិញ​ពី​ការ​ស្វែងរក​ សន្ដិភាព​ពិត​ប្រា​ដក​ព្រោះ​អ្នក​យោ​បាយ​សុទ្ធសឹងតែ​ជា​បុគ្គល​ចាស់ទុំ​ ហើយ​ដំណោះស្រាយ​ក៏​គួរតែ​ប្រើ​តាម​វិធីសាស្ដ្រ​ចាស់ទុំ​ដូច​គ្នា​ដែរ​ ។​​

​លោក​ សូ​ ច​ន្ថា​ បញ្ជាក់​ថា​ ប្រសិនជា​ស្ថានការណ៍​នយោបាយ​នៅ​តែ​ឡើង​កម្ដៅ​បន្ដ​ទៀត​លោក​ជឿជាក់​ថា​កម្ពុជា​នឹង​បាត់បង់​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ស្រប​ពេល​ អ្នក​វិនិយោគ​កំពុង​ត្រៀមខ្លួន​ចាកចេញ​ទៅ​ប្រទេស​ដទៃ​ហើយ​នោះ​ ។​​

​​លោក​ទទូច​ឲ្យ​អ្នកនយោបាយ​គួរ​រៀនសូត្រ​តាម​ប្រទេស​ធំៗ​ ដែល​គេ​ចេះ​ផ្សះផ្សា​ប្រទេស​ជាតិ​របស់​គេ​ បើ​ទោះបីជា​មាន​បញ្ហា​ធំធេង​យ៉ាងណា​ក៏​ដោយ​ ។​​

​លោក​ សូ​ច​ន្ថា​ «​ខ្ញុំ​គិត​ថា​នេះ​ជា​សម្ពាធ​ពី​អន្ដរជាតិ​មួយ​ដែល​ រាជរដ្ឋាភិបាល​កម្ពុជា​គួរតែ​យក​មក​គិត​ដែរ​ហើយ​ពិចារណា​ឡើង​វិញ​អំពី​ការ​អនុវត្ដន៍​ សកម្មភាព​កន្លង​មក​ធ្វើ​យ៉ាងណា​ធ្វើ​ឲ្យ​ខ្មែរ​និង​ខ្មែរ​អាច​និយាយ​គ្នា​បាន​ហើយ​ធ្វើ​យ៉ាង​ឲ្យ​មាន​ ដែល​គេ​ហៅ​ថា​ឯកភាព​ជាតិ​នោះ​បាទ​»​ ។​​

​តែ​យ៉ាងណា​ក៏​ដោយ​ ការ​សម្ដែង​ការ​ព្រួយបារម្ភ​របស់​សហភាព​អឺរ៉ុប​ និង​លោក​ បាន​ គី​មូ​ន​អង្គការសហប្រជាជាតិ​ គឺ​ចង់​មិន​ចង់​ គឺជា​ការ​យោង​ចំពោះ​លិខិត​របស់​អ្នកតំណាង​រាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​៥៥​ រូប​ដែល​ទទូច​ឱ្យ​មានការ​ កោះ​ប្រជុំ​ ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស​ ២៣​ តុលា​១៩៩១​ ឡើង​វិញ​ ដែល​បក្ស​ប្រឆាំង​ធំ​ជាងគេ​នេះ​ថា​ លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ កំពុង​ដើរ​ដល់​ចំនុច​គ្រោះថ្នាក់​ ៕

Share

Image
Image
Image