loader

សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​កម្ពុជា​ប្រកាស​ប្រើ​សិទ្ធិ​បាតុកម្មអហិង្សា​ បើ​មានការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​

​ភ្នំពេញ៖ សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​កម្ពុជា​បាន​ចេញ​សេចក្តី​អំពាវនាវ​ដល់​សមាជិក​ សមាជិកា​ សិស្ស​ និស្សិត​ យុវជន​ ទូ​ទាំង​ប្រទេស​ ក្នុង​ការ​ប្រើ​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ធ្វើ​បាតុកម្មអហិង្សា​ករណី​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

federation-of-cambodain
សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​កម្ពុជាអំពាវនាវ​ដល់​សមាជិក​ សមាជិកា​ សិស្ស​ និស្សិត​ យុវជន​ ទូ​ទាំង​ប្រទេស​ ក្នុង​ការ​ប្រើ​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ធ្វើ​បាតុកម្មអហិង្សា​ ករណី​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា


សេចក្តី​អំពាវនាវ​របស់​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​កម្ពុជា​នេះ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ខែឧសភា​ នេះ​  ដោយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ និង​តុលាការ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​រំលោភ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ ។​​

​កាលពី​ថ្មីៗ​នេះ​ សហ​ជិ​ព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ ជា​ មុ​នី្ន​ និង​ សមាគម​គ្រូបង្រៀន​ កម្ពុជា​ឯករាជ្យ​ បាន​អំពាវនាវ​ ដូចនេះ​ដែរ​ ឱ្យ​សមាជិក​របស់​ខ្លួន​ ធ្វើ​បាតុកម្ម​ ឬ​កូដកម្ម​ មិន​ចូល​ធ្វើការ​ ប្រ​សិន​មានការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ ។​​

​ជុំវិញ​ការ​ប៉ុនប៉ង​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ប​ញ្ចូ​ន​ទៅ​តុលាការ​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ គ្មាន​ឈ្លោះ​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​ ។​ លោក​ លើក​ឡើង​ថា​ សមត្ថកិច្ច​មាន​វិធានការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ ព្រោះថា​ជា​ការ​ល្មើសច្បាប់​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ។​ លោក​អះអាង​ថា​ ការ​ចេញ​សេចក្ដីថ្លែងការណ៍​ព្រមាន​ណាមួយ​គឺ​ សិទ្ធិ​របស់​ ក្រុម​នោះ​ ប៉ុន្តែ​ប្រយ័ត្ន​ អាជ្ញាធរ​បង្ក្រាប​ ប្រសិនបើ​ ខុសច្បាប់​ ។​

​មក​ដល់​ថ្ងៃ​អង្គារ​ទី​៣១​ ឧសភា​ គឺជា​ថ្ងៃ​ទី​៦​ ហើយ​ ដែល​ លោក​កឹ​ម​ សុខា​ នៅ​តែ​លាក់ខ្លួន​ នៅឡើយ​ ៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x