en     km
en     km

​CNRP​ ប្រកាស​សាទរ​ជំហរ​សហភាព​អឺរ៉ុប​ និង​អង្គការសហប្រជាជាតិ​ឱ្យ​ បញ្ចប់​ហិង្សា​នយោបាយ​

Share

ភ្នំពេញ ៖ ​លោក​ អ៊េ​ង​ ឆៃ​អ៊ា​ង​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​សាទរ​សេចក្ដីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​និង​អង្គការ​សហ​ប្រជា​តិ​ ដែល​ទទូច​ឱ្យ​កម្ពុជា​បញ្ចប់​ហិង្សា​ នយោបាយ​ លើ​បក្ស​ប្រឆាំង​ ។​

cnrp-supporter-30May-txt
​អ្នកគាំទ្រគណបក្ស​សង្គ្រោះ​ជាតិនៅ​ស្នាក់​កា​កណ្តាល​បក្ស

​ការ​ថ្លែង​របស់​លោក​ អ៊េ​ង​ ឆៃ​អ៊ា​ង​ ធ្វើ​ឡើង​នៅ​ស្នាក់​កា​កណ្តាល​ គណបក្ស​សង្គ្រោះ​ជាតិ​ ចក្រ​អង្រែ​លើ​ដែល​ចូល​ដល់​ថ្ងៃ​ទី​៦​ នៅ​ថ្ងៃ​អង្គារ​ទី​៣១​ឧសភា​ នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ បក្ស​នេះ​ជា​ច្រើន​រយ​នាក់​ បាន​បន្ត​ឡើង​មក​ ការពារ​ លោក​ កឹ​ម​សុខា​ មិន​ឱ្យ​អាជ្ញាធរ​ នាំ​ខ្លួន​ទៅ​កាន់​តុលាការ​ ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​​

​ការ​សារ​ទ​របស់​លោក​ អ៊េ​ង​ ឆៃ​អ៊ា​ង​ ធ្វើ​ឡើង​ភ្លាមៗ​ បន្ទាប់​ពី​សហភាព​អឺរ៉ុប​និង​អង្គការ​សហ​ប្រជា​តិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​ពី​គ្នា​ កាល​ថ្ងៃ​ទី​៣០​ខែឧសភា​ ដោយ​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើនឡើង​កំ​ដៅ​នយោបាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ដែល​គេ​ហៅ​ថា​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ។​​

​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​យាយី​តាម​ផ្លូវ​តុលាការ​ ទៅ​លើ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ រួម​ទាំង​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ ។​​

​សេចក្ដីថ្លែងការណ៍​នោះ​ក៏​បាន​ ទទូច​ឲ្យ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​វិល​មក​រក​តុ​ចរចារ​ ក្នុង​ន័យ​ស្ថាបនា​ ដោយ​សន្តិវិធី​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ មុន​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ។​​

​លោក​ អ៊េ​ង​ ឆៃ​អ៊ា​ង​ ថ្លែង​ថា​ការ​អន្តរាគមន៍​របស់​សហគមន៍​អន្តរជាតិ​នឹង​មាន​ឆាប់ៗ​នេះ​ ហើយ​សង្ឃឹមថា​ ជួយ​បន្ថយ​ កំ​ដៅ​នយោបាយ​ នៅ​កម្ពុជា​ ។​​

​ឆ្លើយ​តបទ​ទៅ​និង​សេចក្តីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​ថ្លែង​ថា​ សេចក្តីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​បាន​លូកដៃ​ចូល​កិច្ច​នយោបាយ​កម្ពុជា​ ។​ លោក​ សុខ​ ឥ​សាន្ត​ បាន​បដិសេធ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ គ្មាន​ឈ្លោះ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​ ។​​

លោក​ លើក​ឡើង​ថា​ សមត្ថកិច្ច​មាន​វិធានការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ និង​ជា​ការ​ល្មើសច្បាប់​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ៕

Share

Image
Image
Image