ភ្នំពេញ ៖ លោក Rodrigo Duterte បានក្លាយជាប្រធានាធិបតីទី១៦ហើយ នៃសាធារណៈរដ្ឋហ្វីលីពីនដោយការអនុម័តរួមគ្នាពីសម័យប្រជុំសភាជាន់ទាប និងជាន់ខ្ពស់ទទួលស្គាល់ជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៩ឧសភា ។
លោក Rodrigo ត្រូវចូលកាន់តំណែងនៅខែក្រោយនេះជំនួសប្រធានាធិបតី អាគីណូ ដែលត្រូវចូលនិវត្តន៍បន្ទាប់ពីកាន់អំណាចរយៈពេល៦ឆ្នាំ ។
ប្រធានសមាជិកព្រឹទ្ធសភា Franklin Drilon បានថ្លែងថាលោក Rodrigo Duterte និងលោកMaria leonor Gerona Robredo គឺជាប្រធានាធិបតីនិងអនុប្រធានាធិបតីនៃសាធារណៈរដ្ឋហ្វីលីពីន ។
លោក Rodrigo Duterte អាយុ៧១ឆ្នាំអតីតអភិបាលក្រុងដាវូ ត្រូវបានគេមើលឃើញថាជាអ្នកប្រកាន់ខ្សែតឹង លោកបានថ្លែងថាលោកនឹងខិតខំយក តួនាទីរបស់លោកជាប្រធានាធិបតីបំរើប្រជាជាតិដោយមិនខ្លាចនឿយហត់ គឺធ្វើយ៉ាងណាឲ្យប្រជាជនចាកផុតពីភាពក្រីក្រ ។ ប៉ុន្ដែនៅពេលជាមួយគ្នានេះលោកប្រកាស ប្រឆាំងដាច់ខាតក្រុមឧក្រិដ្ឋជនដោយមិនលើកលែងទោសឡើយ ។
លោក អាគីណូ ប្រធានាធិបតី ត្រៀមចូលនិវត្តន៍បានសំដែងក្ដីរីករាយចំពោះការចាកចេញរបស់លោកពីតំណែងប៉ុន្ដែលោកបានទទូចឲ្យ មានការឯកភាពជាតិចំពោះការដោះស្រាយបញ្ហាវិបត្តិនៃជំលោះដែនសមុទ្រជាមួយប្រទេសចិន ៕ ប្រភព:CNA