ភ្នំពេញ ៖ លោក សំ សុគង់ មេធាវីការពារក្តីជូនលោក កឹម សុខា លើកឡើងថា កាលដែលរដ្ឋសភាសម្រេចបើកផ្លូវឱ្យតុលាការចាត់ការលើលោក កឹម សុខា គឺពុំស្របតាមរដ្ឋធម្មនុញ្ញមាត្រា ៨០ ព្រោះថាសំឡេងលើកដៃគាំទ្រមានតែ៦៨លើ៦៨ គឺមិនគ្រប់ចំនួន ២ភាគ៣ ដែលរដ្ឋធម្មនុញ្ញបានចែង ។
លោក សំ សុគង់ បញ្ជាក់ថា ក្រុមមេធាវីការពារក្តីឱ្យ លោក កឹម សុខា បានដាក់លិខិតជូនតុលាការចំនួន៣លើកមកហើយ ជុំវិញមូលហេតុដែលកូនក្តីរបស់ខ្លួនមិនអាចចូលទៅបំភ្លឺក្នុងតុលាការបាន។ លោកថា ការជូនដំណឹងរបស់ក្រុមមេធាវីពីមូលហេតុសមស្របដែលលោក កឹម សុខា មិនអាចចូលខ្លួនបំភ្លឺក្នុងតុលាការ គឺកូនក្តីរបស់លោក គឺលោក កឹម សុខា គឺគ្មានទោសអ្វីដែលអាចឱ្យតុលាការចោទប្រកាន់ទៅជាបទល្មើសជាក់ស្តែងបាននោះទេ។
តទៅនេះសូមស្ដាប់បទសម្ភាសន៍ រវាងលោកសំ សុគង់ និងលោក កែវ សុខា ដូចតទៅនេះ៖