en     km
en     km

មេធាវី​លោក​ កឹ​ម​ សុខា​៖​ រដ្ឋសភា​សម្រេច​ឱ្យ​តុលាការ​ចាត់ការ​លើ​លោក​ កឹ​ម​ សុខា​ គឺ​មិន​ស្រប​តាម​ រដ្ឋធម្មនុញ្ញ​

Share

ភ្នំពេញ ៖ ​លោក​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្តី​ជូន​លោក​ កឹ​ម​ សុខា​ លើក​ឡើង​ថា​ កាលដែល​រដ្ឋសភា​សម្រេច​បើកផ្លូវ​ឱ្យ​តុលាការ​ចាត់ការ​លើ​លោក​ កឹ​ម​ សុខា​ គឺ​ពុំ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​មាត្រា​ ៨០​ ព្រោះថា​សំឡេង​លើកដៃ​គាំទ្រ​មាន​តែ​៦៨​លើ​៦៨​ គឺ​មិន​គ្រប់​ចំនួន​ ២​ភាគ​៣​ ដែល​រដ្ឋធម្មនុញ្ញ​បាន​ចែង​ ។​​

lawyer
លោក​ សំ​ សុ​គង់​ បញ្ជាក់​ថា​ ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​ លោក​ កឹ​ម​ សុខា​ បាន​ដាក់​លិខិត​ជូន​តុលាការ​ចំនួន​៣​លើក​មក​ហើយ​ ជុំវិញ​មូលហេតុ​ដែល​កូនក្តី​របស់​ខ្លួន​មិន​អាច​ចូល​ទៅ​បំភ្លឺ​ក្នុង​តុលាការ​បាន​។​ លោក​ថា​ ការ​ជូនដំណឹង​របស់​ក្រុម​មេធាវី​ពី​មូលហេតុ​សម​ស្រប​ដែល​លោក​ កឹ​ម​ សុខា​ មិន​អាច​ចូលខ្លួន​បំភ្លឺ​ក្នុង​តុលាការ​ គឺ​កូនក្តី​របស់​លោក​ គឺ​លោក​ កឹ​ម​ សុខា​ គឺ​គ្មាន​ទោស​អ្វី​ដែល​អាច​ឱ្យ​តុលាការ​ចោទប្រកាន់​ទៅ​ជា​បទល្មើស​ជាក់ស្តែង​បាន​នោះ​ទេ​។​​

​តទៅ​នេះ​សូម​ស្ដាប់​បទ​សម្ភាសន៍​ រវាង​លោក​សំ​ សុ​គង់​ និង​លោក​ កែវ​ សុខា​ ដូច​តទៅ​នេះ​៖

Share

Image
Image
Image