en     km
en     km

សភា​ CPP​ ថា​មិន​មាន​ជម្លោះ​ជាមួយ​ CNRP ​តែ​គាំទ្រ​ឱ្យ​តុលាការ​ចាត់ការ​លើ​លោក​ កឹ​ម​ សុខា​

Share

​ភ្នំពេញ ៖ តំណាងរាស្ត្រ​គណបក្សកាន់អំណាច​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លោក​សម​ រ​ង្ស៊ី​ ​បាន​ហៅ​ការ​អនុម័ត​ដូចនេះ​ថា​រំលោភ​រដ្ឋធម្មនុញ្ញ​ ។​

cpp-cnrp-txt
(ពីឆ្វេង) សភា គណបក្ស​ប្រជាជន​កម្ពុជា និងសភា​គណបក្ស​សង្គ្រោះ​ជាតិ​។

​តាម​សេចក្ដីរាយការណ៍​ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ដោយ​សំឡេង​៦៨​លើ​៦៨​ គឺ​តំណាងរាស្ត្រ​មក​ពី​គណបក្សកាន់អំណាច​ ដោយ​ពុំ​មាន​វត្តមាន​របស់​បក្ស​ប្រឆាំង​ ។​

​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសា​ស​ន័​ថា​ អ្វី​ដែល​សភា​ បាន​ធ្វើ​គឺ​មិន​ រំលោភច្បាប់​ឡើយ​ ។​ តែ​លោក​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ មិន​មាន​ជំ​លោះ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​អ្វី​ទេ​ ។​

សំឡេង លោក​ សុខ​ ឥ​សាន្ត​៖

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​លើ​ ហ្វេ​ស​ប៊ុ​ក​លោក​ថា​ គឺ​ ជា​ទ​ង្វើ​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​បោះ​ឆ្នោត​លើកដៃ​សម្រេច​ឲ្យ​សមត្ថកិច្ច​តុលាការ​ចាត់ការ​លើ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​ សុ​ន​ ឆ័​យ​ ប្រធាន​ក្រុម​អ្នក​តំ​ណា​រាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ ថា​ការ​ប្រជុំ​សភា​ ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺជា​ការ​បញ្ជាក់​ពី​បំពាន​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​ ។​ លោក​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ ការពារ​មិន​ឱ្យ​មាន​នាំ​ខ្លួន​ លោក​ កឹ​ម​ សុខា​ ឡើយ​ ។​

សំឡេង លោក​ សុ​ន​ ឆ័​យ៖

​កាលពី​ស​ប្តា​ហ៍​មុន​ តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​លោក​ កឹ​ម​ សុខា​ ថា​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ករណី​មិន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ​ចំនួន​២​លើក​ ដោយ​លោក​អាច​ប្រឈម​ជាប់​ពន្ធនាគារ​ពី​១​ខែ​ទៅ​៦​ខែ​ ។​

​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមាន​ថា​ នឹង​ប្រើប្រាស់​សិទ្ធិ​ធ្វើ​មហា​បាតុកម្មអហិង្សា​ ក្នុង​ករណី​ដែល​មានការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ ។​

​ទោះជា​ យ៉ាងណា​អ្នក​ច្បាប់​ឯករាជ្យ​មួយ​ចំនួន​ បាន​បកស្រាយ​ថា​ រដ្ឋធម្មនុញ្ញ​ មិន​បាន​ចែង​ឱ្យ​មាន​ សំឡេង​ 50​ បូក​ ១​ បើកផ្លូវ​ឱ្យ​តុលាការ​ចាត់ការ​រឿង​នេះ​ទេ​ ។​ តាម​មាត្រា​ ៨០​ នៃ​រដ្ឋធម្មនុញ្ញ​ រដ្ឋសភា​ត្រូវការ​សំឡេង​ 3/៤​ ស្មើ​និង​ ចំនួន​ ៩៣​ រូប​ឡើង​ទៅ​ ដើម្បី​បញ្ឈប់​អំណាច​របស់​តុលាការ​ ៕​

Share

Image
Image
Image