អន្តរជាតិ ៖ ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រសប្ដាហ៍មុនបន្តរឹបអូសនាវាចិន ដែលសង្ស័យថាបានចូលនេសាទដោយខុសច្បាប់នៅដែនទឹកនៃកោះណាទូណា ដែលនាំឱ្យនាវានេសាទចិន ចំនួន ៣ត្រូវបាន រឹបអូស ។
សារព័ត៌មាន Channel News Asia បានឲ្យដឹងថាមនុស្ស៨នាក់ត្រូវបានគេរាយការណ៍ថាស្ថិតនៅក្នុងនាវាដែលអាជ្ញាធរឥណ្ឌូណេស៊ី ចាប់បាននោះ ។
នាវាទោ កងទ័ពជើងទឹកឥណ្ឌូណេស៊ី A. Taufiq R កងទ័ពជើងទឹកឥណ្ឌូណេស៊ីបានស្ទាក់ចាប់នាវាចិននោះនៅពេលកំពុងល្បាតលើដែនទឹកឥណ្ឌូនេស៊ីកាលពីសុក្រ ។
ភាពតានតឹងផ្នែកកាទូតរវាងឥណ្ឌូណេស៊ី និងចិនបានកើនឡើងនៅខែមីនាកន្លងមកនៅពេលប្រទេសទាំងពីរ ប្រទាញប្រទូងគ្នាជុំវិញនាវានេសាទចូលដែនទឹកនៃកោះណាទូណា ។
នាវាចិនត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីចាប់ដោយចោទថាបានចូលនេសាទខុសច្បាប់ មានចំនួន ៣គ្រឿង ចាប់តាំងពីខែមីនា ។
ទីក្រុងប៉េកាំងបានចោទឥណ្ឌូណេស៊ីថា បានវាយប្រហារទៅលើនាវាដែលនេសាទនៅលើដែនទឹករបស់ចិន ។ កាលពីឆ្នាំទៅមិញ តុលាការប្រទេសហ្វីលីពីនបានកាត់ទោស ជនជាតិចិន ជាច្រើននាក់ ជាអ្នកនេសាទដូចគ្នានេះ ដោយបង្គាប់ឱ្យផាកពិន័យ ចំនួន ១០ម៉ឺនដុល្លារករណីចូលនេសាទទឹកដីហ្វីលីពីនដោយ ខុសច្បាប់ ៕
ប្រភព:CNA