en     km
en     km

ឥណ្ឌូ​នេ​ស៊ី​ រឹបអូស​នាវា​នេសាទ​ចិន​ដែល​នាំ​ឱ្យ​នាវា​ចិន​ត្រូវ​បាន​រឹបអូស​កើនឡើង​៣​គ្រឿង​

Share

អន្តរជាតិ ៖ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​បន្ត​រឹបអូស​នាវា​ចិន​ ដែល​សង្ស័យ​ថា​បាន​ចូល​នេសាទ​ដោយ​ខុសច្បាប់​នៅ​ដែនទឹក​នៃ​កោះ​ណា​ទូ​ណា​ ដែល​នាំ​ឱ្យ​នាវា​នេសាទ​ចិន​ ចំនួន​ ៣​ត្រូវ​បាន​ រឹបអូស​ ។​
​សារព័ត៌មាន​ Channel​ News​ Asia​ បាន​ឲ្យ​ដឹង​ថា​មនុស្ស​៨​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ស្ថិត​នៅ​ក្នុង​នាវា​ដែល​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ ចាប់​បាន​នោះ​ ។​

Indonesia-boat
ប្រភព៖ CNA

​នាវា​ទោ​ កងទ័ពជើងទឹក​ឥណ្ឌូ​ណេ​ស៊ី​ A.​ Taufiq​ R​ កងទ័ពជើងទឹក​ឥណ្ឌូ​ណេ​ស៊ី​បាន​ស្ទាក់​ចាប់​នាវា​ចិន​នោះ​នៅ​ពេល​កំពុង​ល្បាត​លើ​ដែនទឹក​ឥណ្ឌូ​នេ​ស៊ី​កាលពី​សុក្រ​ ។​

​ភាព​តានតឹង​ផ្នែក​កា​ទូត​រវាង​ឥណ្ឌូ​ណេ​ស៊ី​ និង​ចិន​បាន​កើនឡើង​នៅ​ខែមីនា​កន្លង​មក​នៅ​ពេល​ប្រទេស​ទាំង​ពីរ​ ប្រទាញ​ប្រ​ទូង​គ្នា​ជុំវិញ​នាវា​នេសាទ​ចូល​ដែនទឹក​នៃ​កោះ​ណា​ទូ​ណា​ ។​

​នាវា​ចិន​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ចាប់​ដោយ​ចោទ​ថា​បាន​ចូល​នេសាទ​ខុសច្បាប់​ មាន​ចំនួន​ ៣​គ្រឿង​ ចាប់តាំងពី​ខែមីនា​ ។​
​ទីក្រុង​ប៉េ​កាំ​ង​បាន​ចោទ​ឥណ្ឌូ​ណេ​ស៊ី​ថា​ បាន​វាយប្រហារ​ទៅ​លើ​នាវា​ដែល​នេសាទ​នៅ​លើ​ដែនទឹក​របស់​ចិន​ ។​ កាលពី​ឆ្នាំទៅ​មិ​ញ​ តុលាការ​ប្រទេស​ហ្វី​លី​ពី​ន​បាន​កាត់ទោស​ ជនជាតិ​ចិន​ ជា​ច្រើន​នាក់​ ជា​អ្នកនេសាទ​ដូច​គ្នា​នេះ​ ដោយ​បង្គាប់​ឱ្យ​ផាកពិន័យ​ ចំនួន​ ១០​ម៉ឺន​ដុល្លារ​ករណី​ចូល​នេសាទ​ទឹកដី​ហ្វី​លី​ពី​ន​ដោយ​ ខុសច្បាប់​ ៕​

ប្រភព​:CNA

Share

Image
Image
Image