en     km
en     km

Q​ and​ A​ ៖​ការ​អនុវត្ត​និ​តិ​វិធី​របស់​តុលាការ​ ការ​នាំ​ខ្លួន​លោក​ កឹ​ម​ សុខា​ ដែល​អ្នកគាំទ្រ​បេ្ដ​ជ្ញា​ប្រឆាំង​ការ​ចាប់ខ្លួន

Share

​ភ្នំពេញ​៖​ បន្ទាប់​ពី​មាន​សេចក្ដីសម្រេច​ របស់​សមាជិក​សភា​ពី​បក្ស​កាន់​អំណាច​ ឱ្យ​ស្វែងរក​ការ​នាំ​ខ្លួន​លោក​ កឹ​ម​ សុខា​ មក​កាន់​តុលាការ​ អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ដ្រី​ FM​ 102​ បាន​ធ្វើ​សេចក្ដីរាយការណ៍​ថា​ នៅ​វេលា​ម៉ោង​១០​ព្រឹក​នេះ​  ពលរដ្ឋ​ដែល​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ច្រើន​ឡើងៗ​ បាន​មក​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ដង្ហែ​ញតិ​ដាក់​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ សុំ​សេចក្ដីសម្រេច​ លប់​ចោទ​ការ​ចោទប្រកាន់​ និង​ការ​ស្វែងរក​ចាប់ខ្លួន​លើ​លោក​ កឹ​ម​ សុខា​ ។​

cnrp-supporter-30May-txt
​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ច្រើន​ឡើងៗ​ បាន​មក​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​

តាម​អ្នករាយការណ៍​ព័ត៌មាន​ ពលរដ្ឋ​ទាំងនេះ​ មានការ​តាំង​ ចិត្ត​ ថា​ការពារ​ប្រឆាំង​ដាច់ខាត​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ។​​

​ចង់​ដឹង​ពី​ស្ថានភាព​ និង​ព្រឹត្តិការណ៍​ជុំវិញ​ នៃ​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​នេះ​យ៉ាងណា​ខ្លះ​ សូម​អញ្ជើញ​ស្ដាប់​ការ​សាកសួរ​របស់​កញ្ញា​ ជុំ​ ជោគ​ជាតា​ ជាមួយ​លោក​ ជួន​ សា​រ៉េ​ត​  អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ដ្រី​ FM​ 102​ ពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​  ដូច​តទៅ​ ៖

Share

Image
Image
Image