ភ្នំពេញ៖ បន្ទាប់ពីមានសេចក្ដីសម្រេច របស់សមាជិកសភាពីបក្សកាន់អំណាច ឱ្យស្វែងរកការនាំខ្លួនលោក កឹម សុខា មកកាន់តុលាការ អ្នករាយការណ៍ព័ត៌មានវិទ្យុស្ដ្រី FM 102 បានធ្វើសេចក្ដីរាយការណ៍ថា នៅវេលាម៉ោង១០ព្រឹកនេះ ពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិកាន់តែច្រើនឡើងៗ បានមកស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីដង្ហែញតិដាក់ទៅថ្វាយព្រះមហាក្សត្រ សុំសេចក្ដីសម្រេច លប់ចោទការចោទប្រកាន់ និងការស្វែងរកចាប់ខ្លួនលើលោក កឹម សុខា ។
តាមអ្នករាយការណ៍ព័ត៌មាន ពលរដ្ឋទាំងនេះ មានការតាំង ចិត្ត ថាការពារប្រឆាំងដាច់ខាតការចាប់ខ្លួនលោក កឹម សុខា ។
ចង់ដឹងពីស្ថានភាព និងព្រឹត្តិការណ៍ជុំវិញ នៃការទាមទាររបស់ប្រជាពលរដ្ឋនេះយ៉ាងណាខ្លះ សូមអញ្ជើញស្ដាប់ការសាកសួររបស់កញ្ញា ជុំ ជោគជាតា ជាមួយលោក ជួន សារ៉េត អ្នករាយការណ៍ព័ត៌មានវិទ្យុស្ដ្រី FM 102 ពីទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដូចតទៅ ៖