en     km
en     km

CNRP​ បដិសេធ​សេចក្ដីសម្រេច​របស់​សមាជិក​សភា​មក​ពី​CPP​ករណី​លោក​ កឹ​ម​ សុខា​

Share

ភ្នំពេញ ៖ ​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ចំពោះ​សេចក្ដីសម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ អនុម័ត​ឱ្យ​តុលាការ​ បន្ដ​នីតិវិធី​នាំ​ខ្លួន​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​របស់​គណបក្សប្រឆាំង​នេះ​ មក​កាន់​តុលាការ​ ខណៈ​ពួក​គេ​ត្រៀម​ហែ​រញ​តិ្ត​ថ្វាយ​ព្រះមហាក្សត្រ​នៅ​រសៀល​ថ្ងៃនេះ​ ។​

cnrp-sunchai

​អ្នករាយការណ៍​នៃ​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ការ​បដិសេធ​របស់​គណបក្ស​ សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​ ដោយ​ លោក​ ស៊ុន​ ឆ័​យ​ ប្រធាន​ក្រុម​អ្នកតំណាង​រាស្ដ្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ម៉ោង​១១​ ព្រឹក​ ថ្ងៃ​ទី​ ៣០​ខែឧសភា​នេះ​ ។​

​លោក​ ស៊ុន​ ឆ័​យ​ បាន​ថ្លែង​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាន់​ចំហរ​ ជា​ដាច់ខាត​ រារាំង​ ការ​ចាប់ខ្លួន​ អ្នកតំណាង​រាស្ដ្រ​ដែល​ លោក​ថា​ ធ្វើ​ឡើង​មិន​ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ ។​

​បើ​តាម​លោក​ ស៊ុន​ ឆ័​យ​ និង​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ នៅ​ម៉ោង​២​រសៀល​នេះ​ អ្នកតំណាង​រាស្ដ្រ​ និង​អ្នកតំណាង​ពលរដ្ឋ​ ត្រូវ​យក​ញ​តិ្ត​ ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ ដើម្បី​ឱ្យ​ព្រះ​អង្គ​ ជួយ​អន្ដរា​គម​ ករណី​ ដែល​តុលាការ​ កំពុង​រក​នីតិវិធី​នាំ​ខ្លួន​ លោក​ កឹ​ម​ សុខា​ ។​ បើ​តាម​ប្រភព​ដដែល​នេះ​ ញ​តិ្ត​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ នឹង​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ ២០​ម៉ឺន​នាក់​ ។

​​សូម​រំឭក​ថា​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​៥៣​រូប​ បាន​ថ្វាយ​លិខិត​ទៅ​ព្រះ​ មហាក្សត្រ​ សុំ​អន្ដរាគមន៍​ ចំនួន​ពីរ​ដង​មក​ហើយ​ ក្នុង​ករណី​ ដែល​គណបក្សប្រឆាំង​នេះ​ ទទូច​ ថា​ អោយ​ព្រះ​អង្គ​ជួយ​បន្ថយកម្ដៅ​នយោបាយ​នៅ​កម្ពុជា​ ។​

​តែ​មក​ដល់​ពេល​នេះ​ មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​ ព្រះ​បរមរាជវាំង​នៅឡើយ​ទេ​ ។​ ដូច​គ្នា​នេះ​ គណបក្សប្រឆាំង​បាន​ដាក់​លិខិត​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ឱ្យ​កោះ​ប្រជុំ​ ប្រទេស​ហត្ថលេខី​ នៃ​កិច្ចព្រមព្រៀង​ស​ន្ថិ​ភាព​ ទី​ក្រុងប៉ារីស​ ដើម្បី​ ជួយ​ស្ដារ​សិទ្ធិ​មនុស្ស​ និង​ លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​នៅ​កម្ពុជា​ ៕

Share

ព័ត៌មានទាក់ទង

Image