en     km
en     km

បក្ស​កាន់​អំណាច​ប្រាប់​តុលាការ​ចាត់ការ​លោក​ កឹ​ម​ សុខា​ តែ​មេ​បក្ស​ប្រឆាំង​ថា​រំលោភ​រដ្ឋធម្មនុញ្ញ​

Share

​ភ្នំពេញ ៖ តំណាងរាស្ត្រ​គណបក្សកាន់អំណាច​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លោក​ សម​ រ​ង្ស៊ី​ ​បាន​ហៅ​ការ​អនុម័ត​ដូចនេះ​ថា​រំលោភ​រដ្ឋធម្មនុញ្ញ​ ។​

saphear-pre-1
តំណាងរាស្ត្រ​គណបក្សកាន់អំណាច​នៅ​ព្រឹក​ថ្ងៃ​ចន្ទទី៣០ឧសភា​ បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក​ កឹ​ម​ សុខា

​តាម​សេចក្ដីរាយការណ៍​ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ដោយ​សំឡេង​៦៨​លើ​៦៨​ គឺ​តំណាងរាស្ត្រ​មក​ពី​គណបក្សកាន់អំណាច​ ដោយ​ពុំ​មាន​វត្តមាន​របស់​បក្ស​ប្រឆាំង​ ។​​

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​លោក​ថា​ គឺជា​ទ​ង្វើ​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​បោះ​ឆ្នោត​លើកដៃ​សម្រេច​ឲ្យ​សមត្ថកិច្ច​តុលាការ​ចាត់ការ​លើ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ។​​

​កាលពី​ស​ប្តា​ហ៍​មុន​ តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​លោក​ កឹ​ម​ សុខា​ ថា​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ករណី​មិន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ​ចំនួន​២​លើក​ ដោយ​លោក​អាច​ប្រឈម​ជាប់​ពន្ធនាគារ​ពី​១​ខែ​ទៅ​៦​ខែ​ ។​​

​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមាន​ថា​នឹង​ប្រើប្រាស់​សិទ្ធិ​ធ្វើ​មហា​បាតុកម្មអហិង្សា​ ក្នុង​ករណី​ដែល​មានការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ។​​

​​ទោះជា​ យ៉ាងណា​អ្នក​ច្បាប់​ឯករាជ្យ​មួយ​ចំនួន​ បាន​បកស្រាយ​ថា​រដ្ឋធម្មនុញ្ញ​ មិន​បាន​ចែង​ឱ្យ​មាន​សំឡេង​ 50​ បូក​ ១​ បើកផ្លូវ​ឱ្យ​តុលាការ​ចាត់ការ​រឿង​នេះ​ទេ​ ។​ តាម​មាត្រា​ ៨០​ នៃ​រដ្ឋធម្មនុញ្ញ​ រដ្ឋសភា​ត្រូវការ​សំឡេង​ 3/៤​ ស្មើ​និង​ចំនួន​៩៣​ រូប​ឡើង​ទៅ​ ដើម្បី​បញ្ឈប់​អំណាច​របស់​តុលាការ​ ។​ តាម​មាត្រា​ដដែល​នេះ​ មុន​ការ​ចាប់ខ្លួន​អ្នកតំណាង​រាស្ត្រ​គឺ​គេ​ត្រូវ​ សំឡេង​ ២/៣​ដើម្បី​ដក​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​ ។​ បើ​យើង​តា​មាត្រា​៨៨​ ការ​ប្រជុំ​រដ្ឋសភា​ ត្រូវធ្វើ​ជា​សាធារណៈ​ ។​ រដ្ឋសភា​ អាច​ប្រជុំ​សម្ងាត់​បាន​តាម​ការ​ស្នើ​សុំ​ ពី​ប្រធាន​ ឬ​សមាជិក​ ចំនួន​ ១/១០​ យ៉ាងតិច​ពី​ព្រះមហាក្សត្រ​ ឬ​ពី​នាយក​រដ្ឋមន្ត្រី​ ។​ ការ​ប្រជុំ​រដ្ឋសភា​ នឹង​យក​ជា​បានការ​លុះត្រាតែ​ កុ​រ៉ុ​ម​លើស​ពី​២/៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ សម្រាប់​ការ​អនុម័ត​ ទាំងឡាយ​ណា​ ដែល​តម្រូវ​ឱ្យ​យក​មតិ​ភាគច្រើន​ ២/៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ ៕​

Share

ព័ត៌មានទាក់ទង

Image