en     km
en     km

កម្ពុជា ឈ្នះ ទីម័រ​ខាង​កើត ២-០ ខណៈ​សម្តេច ហ៊ុន សែន ឧបត្ថម្ភ ៣៤ពាន់​ដុល្លារ

Share

ភ្នំពេញ៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ទីម័រ​ខាង​ កើត​ដោយ​លទ្ធផល ២-០ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ពហុកីឡដ្ឋាន​ជាតិ​​នា​ថ្ងៃ​ អាទិត្យ​ ទី​២៩ ឧសភា នេះ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ដែល​មាន​អ្នក​ទស្សនា​ពេញ​អូឡាំពិក​ដែល​យ៉ាង​ហោច​ ណាស់​៦​ម៉ឺន​នាក់​ដែរ។ ការ​ប្រកួត​មិត្ត​ភាព​នេះ​សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន ​៣៤០០០ ​ដុល្លារ​ដល់​ក្រុម​បាល់ទាត់​ និង​ក្រុម​គ្រូ​បង្វឹក​កម្ពុជា។

national-teams111
ក្រុមបាល់ទាត់កម្ពុជា

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាបាន​នាំ​មុខ​ក្រុម​ជម្រើស​ជាតិ​ទីម័រ ​ខាង​កើត​ក្នុង​លទ្ធផល​១-០ សម្រាប់​ការ​ចប់​តង់​ទី​មួយ​ដោយ​ការ​ស៊ុត​បាន​ចម្រេច​ដោយ​ខ្សែ​បម្រើ​ ភួង សុខសាណា នៅ​នាទី​ទី​១១។ ការ​ប្រកួត​តង់​ទី​មួយ កម្ពុជា​បង្ហាញ​ទម្រង់​លេង​ល្អ និង​មាន​ឱកាស​ច្រើន​ជាង​ទីម័រខាង​កើត។  ចប់​តង់​ទី​មួយ​កម្ពុជា​នាំ​មុខ​ទីម័រ ១-០។

ចំពោះ​ការ​ប្រកួត​តង់​ទី​ពីរ​កម្ពុជានៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ និង​​វាយ​សម្រុក​ដដែល បន្ទាប់​ពី​ដូរ​តារា​ឆ្នើម ចាន់ វឌ្ឍនាកាចូល។ គ្រាន់​តែដូរ​ចូល​ភ្លាម​ខ្សែ​ប្រយុទ្ធ​មក​ពី​បឹងកេត​អង្គរ​នេះ​បញ្ជូន​បាល់​ ឲ្យ​ប្រធាន​ក្រុម ឃួន ឡាបូរ៉ាវី តែត​ចូល​​បាន​សម្រេច​ឲ្យ​កម្ពុជា​នាំ​មុខ ២-០ ត្រឹម​នាទី​ទី៤៨។ លទ្ធផល ​២-០ នេះ​នៅ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត។

សម្រាប់​ការ​​ប្រកួត​​មិត្តភាព​អន្តរជាតិ​របស់ក្រុម​បាល់​ទាត់​ជម្រើស​ ជាតិ​កម្ពុជានេះ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជាណា ​ចក្រ​កម្ពុជា​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន​៣៤ពាន់​ដុល្លារ​អាមេរិក​ដែល​ មាន​ន័យ​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​គ្រួបង្វឹក​​ទទួល​បាន​ម្នាក់​ៗ​១​ពាន់​ដុល្លារ​អាមេរិក៕

ប្រភព៖ www.news.sabay.com.kh

Share

ព័ត៌មានទាក់ទង

Image