en     km
en     km

រដ្ឋមន្រ្តីក្រសួងការងារ៖ វិស័យ​កីឡារបស់កម្ពុជា​ កំពុង​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យកត់​សម្គាល់​

Share

ភ្នំពេញ​៖​ យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​​កម្ពុជា​ (AKP)​ ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ថា​ រដ្ឋមន្ត្រីក្រសួង​ការងារ​និ​ង​​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក​អ៊ិ​ត​ សំ​ហេង​ បាន​អះអាង​ថា​ វិស័យ​កីឡា​របស់​ប្រទេស​កម្ពុជា​នា​​ពេល​បច្ចុ​ប្ប​ន្ន​ស្ទើរតែ​គ្រប់​ផ្នែក​កំពុង​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​។​ ការ​លើក​ឡើង​បែប​នេះ​នៅ​​ក្នុង​ពិធី​បើក​ការ​ប្រកួត​បា​ល់​ទាត់​ពានរង្វាន់​ មិត្តភាព​យុវជន​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លើក​ទី​ ២​ ឆ្នាំ​ ២០១៦​ នៅ​ទី​លា​ន​​បាល់​ទាត់​ Real​ Soccer​ Sport​ Club​ ជិត​រង្វង់​មូល​ខាំ​កូ​ស៊ី​ធី​ កាលពី​ល្ងាច​ថ្ងៃ​ទី​ ២៨​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​

It-Samheng-WMC
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសូងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​​ក្នុង​ពិធី​បើក​ការ​ប្រកួត​បា​ល់​ទាត់​ពានរង្វាន់​ មិត្តភាព​យុវជន​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លើក​ទី​ ២​ ឆ្នាំ​ ២០១៦​ នៅ​ទី​លា​ន​​បាល់​ទាត់​ Real​ Soccer​ Sport​ Club​ / រូបភាព បណ្តាញសង្គម

​លោក​អ៊ិ​ត​ សំ​ហេង​ បាន​ថ្លែង​ថា​ រយៈពេល​កន្លង​មកនេះ​ វិស័យ​បាល់ទាត់​ ពិតជា​មានការ​រីក​ចម្រើន​គួរ​ឱ្យ​ កត់​ស​ម្គា​ល់​ បើ​ប្រៀបធៀប​ទៅ​នឹង​វិស័យ​ផ្សេងៗ​។​ ដោយឡែក​នៅ​ប្រទេស​កម្ពុជា​ ឃើញ​ថា​មានការ​រីក​ចម្រើន​ខ្លាំង​ ស្ទើរ​តែ​គ្រប់​ផ្នែក​ ដោយសារ​មាន​ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ម្ដងៗ​ កីឡាករ​ កីឡាការិនី​ តែងតែ​ចូល​រួម​​ខំ​ប្រឹង​​ប្រែង​​ប្រកួត​​ប្រកបដោយ​បច្ចេកទេស​និង​ទេព​កោសល្យ​ខ្ពស់​ ទើប​នាំ​ឱ្យ​ប្រទេស​កម្ពុជា​ ទទួល​បាន​ជ័យជម្នះ​ក្នុង​​ការ​ប្រកួត​ជា​បន្តបន្ទាប់​៕​

Share

ព័ត៌មានទាក់ទង

Image