en     km
en     km

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​រដ្ឋសភា​

Share

​ភ្នំពេញ​៖​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ធ្វើ​ពហិកា​មិន​​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៍​រដ្ឋ​សភា​​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នោះ​ទេ​។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោ​កអេង​ ឆៃ​អ៊ា​ង​ តំណាងរាស្ត្រ​គណ​បក្ស​​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​ ២៩​ ខែឧសភា​នេះ​។​

 

CNRD-Today
លោ​កអេង​ ឆៃ​អ៊ា​ង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែងពីកិច្ចការរបស់ CNRP ធ្វើបន្ត ទៅកាន់អ្នកគាំទ្របក្សសង្គ្រោះជាតិ នៅទីស្នាក់ការបក្សនាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦ នេះ / រូបភាព ជួន សារ៉េត

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោ​កអេង​ ឆៃ​អ៊ា​ង​ បាន​ថ្លែង​ចំពោះ​មុខ​សកម្មជន​នៅ​ទីស្នាក់ការ​កណ្តាល​បក្ស​ថា​ តំណាង​រា​ស្ត្រ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​នឹង​មិន​ចូល​រូ​ម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​ស​ភា​នៅ​ថ្ងៃ​ចន្ទ​ ទី​ ៣០​ ឧសភា​ស្អែក​នេះ​ទេ​។​ ការ​មិន​ចូលរួម​ ព្រោះ​តំណាងរាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ យល់​ថា​ការ​​ប្រជុំ​នោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​លោក​កឹ​ម​ សុខា​ ដែល​ជា​ប្រធាន​ស្តីទី​គ​បក្ស​សង្គ្រោះ​ជាតិ​។​

​តំណាងរាស្ត្រ​រូប​នេះ​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​ថ្ងៃស្អែក​ជា​រឿង​សំខាន់​ព្រោះ​រដ្ឋសភា​នឹង​លើកយក​រឿង​លោក​កឹ​ម​ សុខា ​ទៅ​ប្រជុំ​ ដោយ​មិន​ទាន់​អាច​ដឹង​ថា​នឹង​មាន​ស្ថានការណ៍​ប្រែប្រួល​យ៉ាងណា​នោះ​ទេ​ ជុំវិញ​កិច្ចប្រជុំ​នោះ​។​ តា​ម​រយៈ​ព្រឹត្តិការណ៍​នេះ​ដែរ​ លោ​កអេង​ ឆៃ​អ៊ា​ង​ បាន​ស្នើ​ឱ្យ​អ្នក​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ តាមដាន​ស្ថា​នការណ៍​ជុំវិញ​កិច្ចប្រជុំ​របស់​រដ្ឋសភា​ថា​តើ​នឹង​សម្រេច​យ៉ាង​ណា​ជុំវិញ​កិច្ចប្រជុំ​របស់​ខ្លួន​នោះ​។​

​លោ​​កអេង​ ឆៃ​អ៊ា​ង​ ៖​ «​ថ្ងៃស្អែក​នេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​យើង​មិន​អាច​ទៅ​អង្គុយ​នៅ​រដ្ឋសភា​នោះ​​ទេ​ យើង​មិន​អាច​ទៅ​អង្គុយ​នៅ​រដ្ឋសភា​មើល​គេ​វាយ​ក្បាល​យើង​នោះ​ទេ​ អ​ញ្ចឹ​ង​យើង​អត់​ទៅ​ចូលរួម​នោះ​ទេ​ ប៉ុន្តែ​​ខ្ញុំសូម​អំពាវនាវ​ឱ្យ​បងប្អូន​ជនរួម​ជាតិ​​ទាំង​អស់​ជួយ​តាមដាន​ឃ្លាំមើល​ព្រោះថា​រដ្ឋសភា​នឹង​លើកយក​រឿង​លោក​កឹ​ម​ សុខា​ទៅ​ដាក់​ប្រជុំ​នៅ​រដ្ឋសភា​..​ »​។​

​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ​អ្នកស្រី​សុខ​ បូ​លី​ម៉ា​ បាន​និយាយ​ថា​ ការ​ស្វែងរក​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​ ប្រ​ធា​ន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ អ្នកស្រី​ទទួលយក​មិន​បាន​នោះ​ទេ​។​

ពល​រដ្ឋ​រូប​នេះ​យល់​ថា​លោក​កឹ​ម​ សុខា​ មាន​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ​នៅ​ទ្បើ​យ​ ជា​ពិសេស​ការ​សម្រេច​ចោ​ទប្រកាន់​លោក​ថា​មិន​​ចូល​បំភ្លឺ​នៅ​តុលាការ​ជា​បទល្មើស​ជាក់ស្តែង​នោះ​ វា​រឹតតែ​មិន​សម​ហេតុផល​ទៅ​ទៀត​។​

​អ្នកគាំទ្រ​រូប​នេះ​ ក៏​បាន​ឈរ​លើ​គោល​ជំហរ​របស់​ខ្លួន​ថា​ ប្រសិនបើ​រដ្ឋសភា​ថ្ងៃស្អែក​សម្រេច​ថាឱ្យ​តុលាការ​បន្ត​នីតិវិធី​របស់​ខ្លួន​ចាប់​លោក​កឹ​ម​ សុខា​នោះ​ អ្នកស្រី​រួម​ទាំង​សកម្មជន​ទាំងអស់​នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​។​ ប៉ុន្តែ​អ្នកស្រី​លើកទឹកចិត្ត​ទៅ​ដល់​គណបក្ស​ទាំង​ពីរ​ថា​គួរតែ​បន្ត​វប្បធម៌​សន្ទនា​ឱ្យ​អស់ពី​លទ្ធភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​សម្រេច​ជា​លទ្ធផល​ល្អ​ប្រសើរ​។​

«​ខ្ញុំ​យល់​ស្រប​នោះ​ទេ​ព្រោះ​វា​ខុសច្បាប់​ ខុស​និ​តិ​វិធី​ ព្រោះ​តំណាងរាស្ត្រ​គាត់​មាន​អភ័យឯកសិទ្ធិ​របស់​គាត់​ បង​អត់​​យល់​ស្រប​នោះ​ទេ​ បង​នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដើម្បី​គាំទ្រ​គាត់​ព្រោះ​គណបក្ស​សង្គ្រោះ​អត់​ធ្វើ​អី​ខុស​..»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​លោក​សូ​ ច​ន្ថា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជា​មួ​យ​​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ការ​សម្រេច​ពហិកា​មិន​ទៅ​ចូលរួម​ប្រជុំ​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​សិទ្ធិ​រប​ស់​​អ្នកតំណាង​រាស្ត្រ​។​ មាន​ន័យ​ថា​ ប្រសិនបើ​តំណាងរាស្ត្រ​គណបក្ស​ណាមួយ​យល់​ថា​ការ​ប្រជុំ​នោះ​មិន​មាន​អត្ថ​ប្រយោជន៍​ឬ​ប៉ះពាល់​ទៅ​គណបក្ស​របស់​ខ្លួន​នោះ​ ពួក​គេ​មាន​សិទ្ធិ​ធ្វើ​ពហិកា​មិន​ចូលរួម​ប្រជុំ​ដែល​វា​ជា​ក្រប​ខណ្ឌ​​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​គ្រប់​គណបក្ស​ទាំងអស់​។​

​លោក​សូ​ ច​ន្ថា​ បន្ត​ទៀត​ថា​ ការ​ធ្វើ​ពហិកា​មិន​ចូលរួម​ប្រជុំ​នេះ​ ប្រហែល​មក​ពី​មានការ​រំលោភ​បំពាន​ទៅ​លើ​អភ័យ​ឯក​សិទ្ធិ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ។​ លោក​សូ​ ច​ន្ថា​បន្ថែម​ទៀត​ថា​ ប្រសិនបើ​រដ្ឋសភា​សម្រេច​ឱ្យ​តុលាការ​ធ្វើ​ទៅ​តាម​នីតិវិធី​របស់​ខ្លួន​ក្នុង​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​ នោះ​ស្ថាន​ការ​បែកបាក់​ជាតិ​នឹង​នៅ​តែ​បន្ត​ទៀត​មិន​ខាន​។​

​ទោះ​យ៉ាងណា​ លោក​ស្នើ​ឱ្យ​គណបក្ស​នយោបាយ​នៅ​កម្ពុជា​គួរ​យក​វប្បធម៌​នយោបាយ​ថ្មី​ប្រកួតប្រជែង​គ្នា​ដោ​យ​​ស្មោះត្រង់​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ​ ជា​ពិសេស​ត្រូវ​ត្រ​ទ្ប​ប់​ងាក​មក​រក​តុ​ច​ចារ​គ្នា​វិញ​ចៀសវាង​ឱ្យ​ខាង​តែ​បាន​​នូវ​ការ​ប្រើប្រាស់​ហិង្សា​ដាក់​គ្នា​។​

«​ខ្ញុំ​គិត​ថាបើ​យោង​តាម​ច្បាប់​យើង​ត្រូវការ​សំឡេង​ពីរភាគបី ​ដើម្បី​ធ្វើការ​ដក​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រា​ស្ត្រ​​​ដើម្បី​បើកផ្លូវ​ឱ្យ​តុលាការ​ចាត់ការ​បន្ត​ដូច្នេះ​ខ្ញុំ​គិត​ថា​បក្ស​កាន់​អំណាច​មិន​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ករ​ណី​នេះ​ទេ​..​ »

​ជុំវិញ​បញ្ហា​នេះ​ វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​រដ្ឋសភា​ លោក​ទ្បេ​ង​ ប៉េង​ទ្បុ​ង​ បាន​នៅ​ទ្បើ​យ​នោះ​ទេ​ ជុំវិញ​ការ​ធ្វើ​ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃស្អែក​នោះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែឧសភា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​​របស់​ខ្លួន​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ ២៥​ រាជធានី​-​ខេត្ត​ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ធ្វើការ​ដង្ហែ​ញ​ត្តិ​​​ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​អ្នកនយោបាយ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល ​បញ្ឈប់​ការ​ប្រើ​ប្រាស់​​ស្ថាប័ន​រដ្ឋ​​ដើម្បី​គំរាមកំហែង​ កុំ​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ី​វិល​និងគណបក្សប្រឆាំង​ បញ្ឈប់​ការ​​ប្រើ​ប្រាស់​អំណាច​រដ្ឋ​ដោយ​មាន​ស្តង់ដារ​ពីរ​ និង​ចំណុច​ចុង​ក្រោយ​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​អំណាចតុលាការ​រំលោ​ភ​​បំពាន​លើ​អំ​ណា​​ច​នីតិ​បញ្ញា​ត្តិ​ ជា​ពិសេស​រំលោភ​លើ​អភ័យឯកសិទ្ធិ​សភា​ជាដើម​ ៕​

Share

Image
Image
Image