en     km
en     km

ស្រោម​មុខ​លោក Trump និង​លោក​ស្រី Clinton កំពុង​ត្រូវ​ប៉ាន់​លើ​ទីផ្សារ

Share

រោងចក្រ​មួយ​ក្នុង​ទីក្រុង Jinhua របស់​ចិន​ដែល​ល្បី​ខាង​ផលិត​ស្រោម​មុខ​ជ័រ​សិប្ប​និមិត្ត​របស់​តារា និង​បុគ្គល ល្បី​ឈ្មោះ​ ពេលនេះ​បាន​ចាប់​ផ្ដើម​ផលិត​ស្រោម​មុខ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​២​រូប ​គឺ​លោក Donald Trump និង​លោកស្រី Hillary Clinton។

DunaTrum-Clinton-SABAY-WMC

ការ​ផលិត​ស្រោម​មុខ​របស់​រោងចក្រ​ខាង​លើ​បន្ទាប់​ពី​លោក Trump និង​លោកស្រី Clinton កំពុង​មាន ប្រជាប្រិយភាព​ពី​​ពលរដ្ឋ​អាមេរិក​កាំង​សម្រាប់​ការ​បោះឆ្នោត​ ប្រធានាធិបតី​លើក​នេះ។ បើ​តាម​សំដី​ ប្រធាន​គ្រប់គ្រង​ទូទៅ​ឈ្មោះ Chen បាន​ឲ្យ​ដឹង​ថា​គ្រាន់​តែ​៦​ខែ​ ដើមឆ្នាំ​២០១៦​រោងចក្រ​របស់​លោក​មាន​អតិថិជន​កុម្ម៉ង់​ទិញ​ស្រោម​មុខ​ច្រើន​ ជាង​៥សែន។

មូលហេតុ​នៃ​តម្រូវការ​ដ៏​ច្រើន​សន្ធឹក​នេះ​ដោយសារ​តែ ចំនួន​អ្នកគាំទ្រ​បេក្ខភាព​ប្រធានាធិបតី​ទាំងពីរ​មាន​ចំនួន ច្រើន តែ​មិន​ប្រាកដ​ថា​អ្នក​ដែល​ទិញ​ស្រោម​មុខ Trump ឬclinton សុទ្ធ​តែ​ជា​អ្នកគាំទ្រ​ទាំងអស់​ទេ ពួកគេ​ក៏​អាច​ជា​អ្នក​ប្រឆាំង ឬ​ស្អប់​ក៏​ថា​បាន៕

13254482_1221810204526464_446089808341690980_n

13255906_1221809997859818_6761902166570636435_n

13256026_1221809761193175_1704400297225519039_n

13244694_1221810287859789_2427209588238691465_n

 

ប្រភព៖ www.news.sabay.com.kh

Share

Image
Image
Image