ភ្នំពេញ ៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកអេង ឆៃអ៊ាង បានថ្លែងនៅមុខអ្នកគាំទ្រជាច្រើនរយនាក់ក្នុងទីស្នាក់ការបក្សថា នៅល្ងាចថ្ងៃទី ២៩ ខែឧសភានេះ តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិនឹងផ្ញើរលិខិតមួយទៅប្រធានរដ្ឋសភា ដើម្បីឱ្យចាត់វិធាការទប់ស្កាត់ កុំឱ្យមានការចោទ និង ការចាប់ខ្លួនលោកកឹម សុខា។
លោកអេង ឆៃអ៊ាង បន្តថា គណបក្សសង្គ្រោះជាតិធ្វើទៅតាមនីតិវិធីនិងច្បាប់ជាធរមាន។លោកបានបញ្ជាក់ផងដែរថា នៅថ្ងៃចន្ទស្អែកនេះ គណបក្សសង្គ្រោះជាតិនឹងធ្វើពហិការមិនចូលរួមប្រជុំអចិន្ត្រៃយ៍នៅរដ្ឋសភានោះទេ។ ទន្ទឹមគ្នានេះ លោកស្នើឱ្យអ្នកគាំទ្របក្សសង្គ្រោះជាតិតាមដានស្ថានការណ៍កិច្ចជុំនេះ ថាតើការប្រជុំរបស់រដ្ឋសភានឹងសម្រេចយ៉ាងណាជុំវិញសំណុំរឿងលោកកឹម សុខា៕