en     km
en     km

CNRP​ នឹង​ផ្ញើរ​លិខិត​ទៅ​ប្រធានរដ្ឋសភា​សុំ​ឱ្យ​ជួយ​ទប់ស្កាត់​កុំឱ្យ​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​

Share

​ភ្នំពេញ​ ៖​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោ​កអេង​ ឆៃ​អ៊ា​ង​ បាន​ថ្លែង​នៅ​មុខ​អ្នកគាំទ្រ​ជា​ច្រើន​រយ​នាក់​ក្នុង​ទី​ស្នាក់​​ការ​បក្ស​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​ ២៩​ ខែឧសភា​នេះ​ តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្ញើរ​លិខិត​មួយ​ទៅ​ប្រ​ធានរដ្ឋសភា​ ដើម្បី​ឱ្យ​ចាត់​វិធា​ការ​ទប់ស្កាត់​ កុំឱ្យ​មានការ​ចោទ​ និង​ ការ​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​។​

CNRD-Today
លោ​កអេង​ ឆៃ​អ៊ា​ង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែងពីកិច្ចការរបស់ CNRP ធ្វើបន្ត ទៅកាន់អ្នកគាំទ្របក្សសង្គ្រោះជាតិ នៅទីស្នាក់ការបក្សនាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦ នេះ / រូបភាព ជួន សារ៉េត

​លោ​កអេង​ ឆៃ​អ៊ា​ង​ បន្ត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ទៅ​តាម​នីតិវិធី​និង​ច្បាប់​ជា​ធរមាន​។​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ថ្ងៃ​ចន្ទ​​ស្អែក​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​អចិន្ត្រៃយ៍​នៅ​រដ្ឋសភា​នោះ​ទេ​។​ ទន្ទឹមគ្នានេះ លោក​ស្នើ​ឱ្យ​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​តាមដាន​ស្ថានការណ៍​កិច្ច​ជុំ​នេះ​ ថា​តើ​ការ​ប្រជុំ​របស់​រដ្ឋសភា​នឹង​សម្រេច​យ៉ាងណា​ជុំវិញ​សំណុំរឿង​លោក​កឹ​ម​ សុខា​៕

Share

Image
Image
Image