en     km
en     km

អ្នកគាំទ្រ​សង្គ្រោះ​ជាតិ​រាប់រយ​នាក់​ បន្ត​ជួបជុំគ្នានៅ​មុខទី​ស្នាក់​ការបក្ស​នា​​ព្រឹក​នេះ

Share

​​ភ្នំពេញ​៖​ នេះ​ជា​ថ្ងៃ​ទី​០៣​ហើយ​ ដែល​គេ​សង្កេត​ឃើញ​ថា​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ មក​ពី​បណ្តា​ខេត្ត​នានា​នៅ​តែ​បន្ត​ទ្បើ​ង​មក​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​គោលបំណង​ដើម្បី​ឃ្លាំមើល​ស្ថាន​ការ​ណ៍​​​ជុំវិញ​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​។​ សកម្មជន​ទាំងនោះ​ មាន​មក​ពី​ខេត្ត​ត្បូងឃ្មុំ​ ខេត្តកំពង់ចាម​ ខេត្ត​ព្រៃ​វែង​ និង​ខេត្តកណ្តាល​ជាដើម​។​

CNRP-Supporter-WMC
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ មក​ពី​បណ្តា​ខេត្ត​នានា​​បន្ត​ទ្បើ​ង​មក​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នាព្រឹកថ្ងៃទី ២៨ ខែឧសភានេះ ដើម្បី​ឃ្លាំមើល​ស្ថាន​ការ​ណ៍​​​ជុំវិញ​ការ​ចាប់ខ្លួន​លោក​កឹ​ម​ សុខា ។

​អ្នកគាំទ្រ​បន្ត​ទ្បើ​ង​មក​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឱ្យ​ចូលខ្លួន​បំភ្លឺ​ជុំវិញ​បណ្តឹង​របស់​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ប៉ុន្តែ​លោក​កឹ​ម​ សុខា​ បដិសេធ​មិន​ចូល​បំភ្លឺ​តាម​ដីការ​នោះ​ទេ​។​

​ការ​បដិសេធ​មិន​ចូល​បំភ្លឺ​នេះ​ហើយ​ ដែល​ជាដើម​ចម​បណ្តាល​ឱ្យ​មានការ​ស្វែងរក​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​ ។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ សមត្ថកិច្ច​មិន​ទាន់​អាច​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​បាន​នៅ​ទ្បើ​យ​នោះ​ទេ​ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​ ២៦​ ខែឧសភា​ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែឧសភា​នេះ​៕

CNRP-Supporter-3-WMC

CNRP-Supporter-2-WMC

Share

Image
Image
Image