en     km
en     km

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ នឹង​ទៅ​ចូលរួម​កិច្ច​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​តំបន់​នៅ​សិង្ហ​បុរី​

Share

​ភ្នំពេញ​៖​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ លោក​ទៀ​ បាញ់​ នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិ​​សុខ​អាស៊ី​លើក​ទី​១៥​ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​ ចាប់ពី​ថ្ងៃ​ទី​ ០៣​ ដល់​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​​នេះ​។​

Tea-Banh-Google-WMC
លោក​ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពា​ជាតិ​កម្ពុជា​ បានអោយ​ដឹង​ថា​ កិច្ចប្រជុំ​កំពូល​សន្តិសុខ​អា​ស៊ី​លើក​ទី​ ១៥​ ដែល​ប្រ​ប្រព្រឹត្តិ​ទៅ​នៅ​ពេល​ខាង​មុខ​នេះ​ រួម​មាន​សម័យប្រជុំ​ពេញអង្គ​ និង​សម័យប្រជុំ​ពិសេស​ ដែល​​ផ្តល់​​នូវ​វិ​សាល​ភាព​​សម្រាប់​​កិច្ច​ពិភាក្សា​​ដ៏​ទូ​លំទូលាយ​ទៅ​លើ​និន្នាការ​សន្តិសុខ​តំបន់​សំខាន់ៗ​ ដូច​ជា​អនុ​​ញ្ញា​ត​​ឲ្យ​ពិនិត្យពិច័យ​យ៉ាង​ពិស្តារ​ លើ​ប្រធានបទ​ទាក់ទង​នឹង​តំបន់​នា​ពេល​បច្ចុប្បន្ន​៕

Share

Image
Image
Image