en     km
en     km

CNRP​ ព្រមាន​មិន​ឱ្យ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ប្រយ័ត្ន​ផ្ទុះ​បាតុកម្ម​ តែ​CPP​ព្រមាន​បង្ក្រាប​

Share

​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាស​ប្រើ​សិទ្ធិ​ធ្វើ​បាតុកម្មអហិង្សា​ដោយ​ទទូច​ឱ្យ​ពលរដ្ឋ​គាំទ្រ​ខ្លួន​ ដង្ហែ​ញ​តិ្ដ​ថ្វាយ​ព្រះមហាក្សត្រ​ ដើម្បី​អោយ​ព្រះ​អង្គ​ជួយ​អន្ដរាគមន៍​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​ និង​អ្នកតំណាង​រាស្ដ្រ​ ស្រប​ពេល​ដែល​គណបក្ស​នេះ​ ប្រកាស​មិន​ចូល​ប្រជុំ​សភា​ ។​

cnrp-demon2013
រូបតំណាង ៖ ការធ្វើបាតកម្មរបស់ CNRP នាពេលកន្លងមក

​ការ​អះអាង​បែប​នេះ​ ធ្វើ​ឡើង​តាម​រយៈ​ការ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ នៅ​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ បន្ទាប់​ពី​កិច្ចប្រជុំ​ គណៈកម្មាធិការ​អចិន្ដ្រៃយ៍​បក្ស​ ដឹកនាំ​ដោយ​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ កាលពី​ព្រឹក​មិ​ញ​នេះ​ ។​ តែ​បក្ស​កាន់​អំណាច​ថា​ ជា​សិទ្ធិ​របស់​បក្ស​ប្រឆាំង​ តែ​ប្រយ័ត្ន​សមត្ថកិច្ច​បង្ក្រាប់​បើ​ខុសច្បាប់​ ។​ អ្នក​ព្រួយបារម្ភ​ពី​ការ​បែកបាក់​ ជាតិ​ ។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ដូចនេះ​ថា​៖
​១.​ អោយ​ថ្នាក់ដឹកនាំ​បក្ស​មូលដ្ឋាន​ រាជធានី​ខេត្ត​ ដង្ហែ​រញ​តិ្ដ​មក​រាជធានី​ភ្នំពេញ​ មក​ថា្វ​យ​ព្រះមហាក្សត្រ​។​
២.​ គាំទ្រ​ឱ្យ​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ តាម​រយៈ​ក្រុម​សមាជិក​សភា​ ធ្វើ​ញត្តិ​ ផ្ញើ​ជូន​ប្រធានរដ្ឋសភា​ ដើម្បី​បញ្ជាក់​ប្រាប់​ថា​ តំណាងរាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ មិន​អាច​ទៅ​បំពេញការងារ​ទៅ​រដ្ឋសភា​ បាន​ក្នុង​កាលៈទេសៈ​ ដែល​មានការ​រំលោភ​បំពាន​ អភ័យឯកសិទ្ធិ​សភា​ ជា​បន្ដបន្ទាប់​បែប​នេះ​។​
៣. ​គណបក្ស​នឹង​ប្រើប្រាស់​សិទ្ធិ​ធ្វើ​មហា​បាតុកម្មអហិង្សា​ក្នុង​ករណី​ ដែល​មានការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​
៤​. ​បន្ដ​យក​វប្បធម៌​សន្ទនា​ ធ្វើ​ជា​មូលដ្ឋាន​ ក្នុង​ការ​ស្ដារ​ស្ថានការណ៍​នយោបាយ​ ឱ្យ​វិល​មក​រក​ប្រក្រតី​ឡើង​វិញ​ ដើម្បី​ធានា​ការ​បោះ​ឆ្នោត​២០១៧-២០១៨​ខាង​មុខ​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុ​ត្ថិ​ធម៌​។​​

​ចំណែក​អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​ កម្ពុជា​ លោក​សុខ​ ឥ​សាន្ត​ ព្រមាន​ពី​ការ​បង្ក្រាប​បើ​ ជា​សកម្មភាព​ខុសច្បាប់​ បង្ក​អសន្តិសុខ​ ។​​

​លោក​ សុខ​ ឥ​សាន​  ៖​ «​ បាទ៎​ មានអី​ទេ​ ការ​គាត់​ប្រកាស​ជា​សិទ្ធិ​របស់​គាត់​  ប៉ុន្ដែ​គាត់​ចង់​ ធ្វើ​ គាត់​ត្រូវ​អនុវត្ត​គោរព​ច្បាប់​ត្រឹមត្រូវ​ វា​អត់​មាន​បញ្ហា​អី​ ។​ តែ​ប្រ​សិន​ណា​មាន​ករណី​រំលោភ​ ច្បាប់​ អាជ្ញាធរ​ គេ​មាន​ភារកិច្ច​ដើម្បី​ធ្វើការ​»​។​​

​ជុំវិញ​រឿង​នេះ​ដែរ​ លោក​ សូ​ ច​ន្ថា​ អ្នកវិភាគ​បញ្ហា​នយោបាយ​ព្រមាន​ថា​ បើ​គណបក្ស​ទាំង​ពីរ​មិន​អាច​ស្វែងរក​ការ​ចរចា​គ្នា​ដោយ​ សន្ដិវិធី​ហើយ​មាន​ដំណោះស្រាយ​រួម​ដើម្បី​ជាតិ​ បាន​ទេ​គឺ​ ជា​គ្រោះថ្នាក់​មួយ​ចំពោះ​ប្រទេស​ជាតិ​ ។​​

​លោក​ សូ​ ច​ន្ថា​ ៖​ «​ ការ​ពិត​ទៅ​ បើ​ដូច​អ្វី​ដែល​ប្រកាស​ ហើយ​មាន​សហជីព​ កម្មករ​ ចូលរួម​ ធ្វើ​បាតុកម្ម​ ខ្ញុំ​ គិត​ថា​ ជា​ផ្លូវ​មួយ​ដែល​ឈាន​ទៅ​រក​គ្រោះថ្នាក់​សម្រាប់​ជាតិ​ហើយ​ ពីព្រោះ​យើង​ ឃើញ​ថា​ នៅ​ពេល​ដែល​ខ្មែរ​បែកបាក់​សាមគ្គី​គ្នា​ ពេល​ហ្នឹងហើយ​ដែល​ខ្មែរ​ ចាប់ផ្ដើម​ បែងចែក​ ព័ណ៌​សំបុរ​ ហើយ​ខ្មែរ​ជា​អ្នក​ខាត​ ហើយ​បរទេស​ជា​អ្នក​ចំនេញ​ទេ​ នៅ​ពេល​ហ្នឹង»​ ។​​

​លោក​  បន្ដ​ថា​ អ្នកនយោបាយ​ខ្មែរ​ បាន​ដើរ​ចូល​ប្រវត្តិសាស្ដ្រ​ដដែលៗ​ ដោយ​មិន​បាន​រៀនសូត្រ​ពី​ប្រវត្តិសាស្ដ្រ​ដ៏​ជូរ​ចត់​កន្លង​មក​ ដើម្បី​ឆ្ពោះទៅ​ការ​កែប្រែ​ សង្គម​ឱ្យ​មានការ​អភិវឌ្ឍ​ ។​ លោក​ បង្ហាញ​ការ​ព្រួយបារម្ភ​ នៅ​ពេល​ដែល​ក្រុម​អាជ្ញាធរ​ និង​ក្រុម​អ្នកគាំទ្រ​ លោក​ កឹ​ម​ សុខា​ ធ្វើ​បាតុកម្ម​គឺ​ អាច​មាន​ក្រុម​ទី​បី​ ដែល​ហៅ​ថា​ បាតដៃ​ទី​បី​  ចូល​មក​ជ្រែក​ជ្រៀត​ ហើយ​អំពើ​ហឹ​ង្សា​អាច​នឹង​ផ្ទុះ​ឡើង​ នៅ​ទូ​ទាំង​ប្រទេស​ ។​​

​លោក​បាន​ផ្ដល់​អនុសាសន៍​ដូច​នេ​៖«​ ជា​យោបល់​របស់ខ្ញុំ​ គឺ​ គណបក្ស​ទាំង​ពីរ​ គួរ​ធ្វើ​យ៉ាងណា​ជជែក​គ្នា​ តាម​បែប​ប្រជា​ ធិ​ប​តេ​យ្យ​ ដោយ​ឈរ​លើ​គោលការណ៍​ ផលប្រយោជន៍​ជាតិ​ជា​ធំ​ ផលប្រយោជន៍​ពលរដ្ឋ​ជា​ធំ​ ធ្វើ​យ៉ាងណា​ឱ្យ​កម្ដៅ​នយោបាយ​ថយ​ចុះ​មក​វិញ​ នេះ​ រឿង​ទី​មួយ​។​ រឿង​ទី​ពីរ​ ខ្ញុំ​ គិត​ថា​ គណបក្ស​នយោបាយ​និ​មួយៗ​ គួរ​ តំកល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​ មិន​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ឈ្នះ​ ដើម្បី​បំបាក់​ដៃគូរ​របស់​ខ្លួន​ សុខចិត្ត​យក​ពលរដ្ឋ​មក​ប្រឈម​ ហើយ​រងគ្រោះថ្នាក់​នោះ​ទេ​ ។​ ចំនុច​ទី​៣​ ដំណាក់កាល​នេះ​ គួរតែ​មាន​ ការ​ចូលរួម​ពី​សហគមន៍​អន្ដរជាតិ​ និង​ជាតិ​ទាំងអស់​ ដើម្បី​ចូលរួម​ធ្វើ​យ៉ាងណា​ឱ្យ​ស្ថានការណ៍​នយោបាយ​ស្ងប់​ទៅ​វិញ​ ដើម្បី​រុញ​ទៅ​ដល់​ដំណើរ​ នៃ​ការ​បោះ​ឆ្នោត​ នៅ​ពេល​ខាង​មុខ​នេះ​ ឱ្យ​បាន​ប្រសើរ​ ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុ​ត្ថិ​ធម៌​»​ ។​​

​ការ​ធ្វើ​សេចក្ដីសម្រេច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ឡើង​នៅ​ពេល​នេះ​ គឺ​ ស្រប​ពេល​ដែល​ សមត្ថកិច្ច​កំពុង​ស្វែងរក​ការ​នាំ​ខ្លួន​ លោក​ កឹ​ម​ សុខា​ មក​កាន់​តុលាការ​ ករណី​ ពាក់ព័ន្ធ​រឿ​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ដែល​តាម​ព័ត៌មាន​ លោក​ កឹ​ម​ សុខា​ កំពុង​ស្ថិត​នៅ​ក្នុង​ស្នាក់​ការ​បក្ស​ នៅ​ចាក់​អង្រែ​លើ​ ។​​

​យ៉ាងណា​ក៏​ដោយ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីការ​សម្រេច​ ត្រួតពិនិត្យ​ លោក​ កឹ​ម​ សុខា​ តាម​ផ្លូវច្បាប់​ ព្រោះតែ​មិន​ព្រម​ចូលខ្លួន​តាម​ដីកា​រកោះ​ មក​កាន់​តុលាការ​  មាន​ចំនួន​បី​លើក​មក​ហើយ​។​​

​តាម​សេចក្ដីរាយការណ៍​របស់​អ្នករាយការណ៍​ព័ត៌មាន​ស្ដ្រី​ FM​ 102​  ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ បាន​ឡើង​មក​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃនេះ​ ដោយ​ពួក​គេ​ ការពារ​ស្នាក់​ការ​ មិន​ឲ្យ​សមត្ថកិច្ច​ចូលចាប់​ខ្លួន​ លោក​ កឹ​ម​ សុខា​៕

Share

Image
Image
Image