en     km
en     km

អ្នក​ច្បាប់​ និង​អ្នកវិភាគ​៖​ ទម្ងន់​សាលក្រម​ដែល​ប្តឹង​អ្នក​វាយ​តំណាងរាស្ត្រ​គឺជា​រឿង​ចម្លែក​

Share

​ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​ ២៧​ខែឧសភា​នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលក្រម​ផ្តន្ទាទោស​ ជនល្មើស​ដែល​បាន​វាយ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន​​ ៣​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ​៤​ឆ្នាំ​ ដោយ​ព្យួរទោស​ចំនួន ​៣​ឆ្នាំ​។​ទ​ម្ង​ង់​សាលក្រម​ដែល​តុលាការ​បាន​សម្រេច​ផ្ត​ន្ទ​ទោស​ទៅ​លើ​ករណី​វាយ​អ្នកតំណាង​រាស្ត្រ​ទាំង​កណ្តាលថ្ងៃត្រង់​ ក្បែរ​មន្ទីរ​រដ្ឋ​សភាជាតិ​កម្ពុជា​ បាន​ធ្វើ​ឱ្យ​អ្នក​ច្បាប់​ និង​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​មួយ​ចំនួន​យល់​ថា​ គឺជា​ការ​សម្រេច​មួយ​ដែល​មិន​ស​ក្ដ​សម​ទៅ​នឹង​ស្ថានភាព​រង​របួស​របស់​ ជន​រង​គ្រោះ​។​ អ្នក​ច្បាប់​ថា​ ជា​បទល្មើស​មនុស្សឃាត​។​

​តើ​សាលក្រម​នេះ​អាច​ប៉ះពាល់​ចំពោះ​ប្រព័ន្ធ​យុ​ត្តិ​សង្គម​ ដែរ​ឬទេ​ ?​សូម​នាង​កញ្ញា​ លោក​ លោកស្រី​ អញ្ជើញ​ស្តាប់​ការ​អា​ត្ថា​ធិ​ប្បាយ​របស់​លោក​ កែវ​ សុខា​ ដូច​តទៅ​!

 

ChonChabchot
រូបជនល្មើសទាំង៣នាក់ ដែលបានបង្កហិង្សាលើអ្នកតំណាងរាស្រ្ត បក្សប្រឆាំង២រូប កាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៥ នៅក្បែរដ្ឋសភាជាតិ

​សំនុំរឿង​វាយ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​នាក់​ គឺ​លោក​ ញ៉​យ​ ចំរើន​ និង​លោក​ គង់​ សភា​ នៅ​តែ​ជា​ប្រធានបទ​ក្ដៅ​ នៅ​តែ​ជា​ប្រធានបទ​រសើប​ដដែល​ចំពោះ​អ្នក​ច្បាប់​ អ្នកវិភាគ​ និង​អង្គការ​សង្គម​ស៊ី​វិល​ ។​ ទម្ងន់​សាលក្រម​នេះ​ បាន​ផ្ដើម​ឱ្យ​មានការ​ចោទសួរ​ ពី​ភាព​ឯករាជ្យ​របស់​តុលាការ​ ។​

​កាលពី​ឆ្នាំ​មុន​ គឺ​នៅ​ថ្ងៃ​ទី ​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ អ្នកតំណាង​រាស្ត្រ​ទាំង​ពីរ​រូប​ត្រូវ​បាន​បាន​រង​ការ​វាយ​ពី​ក្រុម​បាតុករ​ដែល​ទាមទារ​ទម្លាក់​លោក​ កឹ​ម​ សុខា​ ពី​តំណាង​អនុប្រធាន​ទី​១ ​នៃ​រដ្ឋសភា​ ដែល​គេ​ថា​យ៉ាងធ្ងន់ធ្ងរ​។​ គឺ​ពួក​គេ​ទាំង​ពី​ត្រូវ​បាន​វាយ​ បាក់ឆ្អឹង​ច្រើន​កន្លែង​ ហើយ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ប្រទេស​ថៃ​ផង​ដែរ​។​

មានការ​ថ្លឹងថ្លែង​ពី​ព្យសនកម្ម​ ទៅ​នឹង​សាលក្រម​របស់​តុលាការ​ដែល​បាន​សម្រេច​លើ​សំនុំរឿង​នេះ​ ដោយ​អ្នក​ច្បាប់​ អ្នកវិភាគ​សង្គម​ និង​អង្គការ​សង្គម​ស៊ី​វិល​ យល់​ថា​ ទ​ម្ង​ង់​ទោស​នៃ​សេចក្តីសម្រេច​នេះ​មិន​ស​ក្ដ​សម​ទៅ​នឹង​អ្វី​ដែល​ជនល្មើស​ទាំងនោះ​បាន​បង្ក​មក​លើ​អ្នកតំណាង​រាស្ត្រ​នោះ​ទេ​។​

​លោក​ ហុង​ គឹ​ម​សួន​ មេធាវី​តំណាង​ដើមបណ្តឹង​រដ្ឋប្បវេណី​ នៃ​សាលាក្តី​ខ្មែរក្រហម​ និង​ជា​មេធាវី​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ យល់​ថា​ អំពើ​ហិង្សា​ដែល​ក្រុម​ជនល្មើស​ប្រើ​មក​លើ​អ្នកតំណាង​រាស្ត្រ​ពេល​នោះ​ គឺជា​បទល្មើស​មាន​គម្រោង​គិត​ទុកជា​មុន​ អាច​ឈាន​ដល់​បទល្មើស​ប៉ុន​ប៉ុង​មនុស្សឃាត​ដែល​មាន​ស្ថាន​ទ​ម្ង​ង់​ទោស​ ហើយ​អាច​មានទោស​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​។​ លោក​មេធាវី​ ហុង​ គឹ​ម​សួន​ យល់​ថា​ មិន​សម​ទៅ​នឹង​ការ​ប្រព្រឹត្ត​របស់​ជន​ដៃដល់​នោះ​ទេ​។​ លោក​ ហុង​ គឹ​ម​សួន​៖​«សាច់​រឿង​នេះ​ បើសិនជា​ខ្ញុំ​មើល​ពី​ការ​ប្រព្រឹត្ត​ហ្នឹង​វា​ធ្ងន់ធ្ងរ​ណាស់​ សឹង​ថា​ដល់​ថ្នាក់​ស្លាប់​ជីវិត​គេ​ទៅ​ទៀត​ណ្ណោះ​ មិន​គួរ​នឹង​ផ្តន្ទាទោស​ត្រឹម​ប៉ុណ្ណឹង​ទេ​។​ ហើយ​ជនល្មើស​វា​មាន​ច្រើន​គ្នា​ទៅ​ទៀត​ វា​មាន​គម្រោង​គិត​ទុកជា​មុន​ដែល​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ វា​សមតែ​ជា​បទល្មើស​ប៉ុន​ប៉ុង​ឃាតកម្ម​ទើប​ត្រឹមត្រូវ​ នេះ​បើ​តាម​គំនិត​ខ្ញុំ»​។​

​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​តែងតែ​រង​ការ​រិះគន់​ជា​ច្រើន​ពី​សំណាក់​មហាជន​ទូទៅ​ និង​ស្ថាប័ន​ក្រៅប្រទេស​ថា​មិន​ឯករាជ្យ​ និង​អ​ព្យា​ក្រឹត្យ​ ហើយ​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។​  នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​។​

​លោក​ សូ​ ច​ន្ថា​ បន្ត​ថា​ ការ​អនុវត្ត​ទោស​ទៅ​លើ​ជនល្មើស​ទាំង​៣​រូប​ គឺ​ស្រាល​បន្តិច​ ដែល​ការ​សម្រេច​បែប​នេះ​ អាច​ធ្វើ​ឱ្យ​វប្បធម៌​និទណ្ឌភាព​កើត​មាន​ឡើង​ក្នុង​សង្គម​មិន​ខាន​ហើយ​មួយវិញទៀត​ការ​ផ្តន្ទាទោស​ស្រាល​បែប​នេះ​ ក៏​អាច​ធ្វើ​ឱ្យ​អភ័យឯកសិទ្ធិ​អ្នកតំណាង​គ្មាន​តំលៃ​អ្វី​នៅ​ចំពោះ​ពលរដ្ឋ​។​ លោក​ សូ​ ច​ន្ថា​៖«​ អ្វី​ដែល​ជា​ការ​ប៉ះពាល់​ដល់​សង្គម​ យើង​ឃើញ​ថា​ នៅ​ពេល​ដែល​សាលក្រម​នេះ​ចេញ​មាន​លក្ខណ​ស្រាយ​បែប​នេះ​ វា​ធ្វើ​ឱ្យ​យុត្តិធម៌​សង្គម​ហ្នឹង​ ហាក់ដូចជា​មិន​ត្រូវ​ផ្តល់​ឱ្យ​ពេញលេញ​ទេ​។​មាន​ន័យ​ថា​ ការ​ចេញ​សាលក្រម​នេះ​ជា​ការ​សំរបសម្រួល​ឬ​ជា​ការ​សម្រាលទោស​ទៅ​លើ​អ្នក​ប្រព្រឹត្ត​នោះ​ច្រើន​ជាង​។​ រឿង​ទី​២​យើង​ឃើញ​ថា​ វា​អាច​ឱ្យ​សាធារណៈ​មតិ​ហ្នឹង​អស់ជំនឿ​ទុកចិត្ត​លើ​តុលាការ​ ថា​តុលាការ​ឯករាជ្យ​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ពិតប្រាកដ​នោះ​បាទ»​​។​

so-chantha-thum
លោក សូ ចន្ថា​ សាស្រ្តាចារ្យវិទ្យានយោបាយ និងជាអ្នកវិភាគព្រឹត្តិកាណ៍នយបាយកម្ពុជា

សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ​ក្នុង​សំនុំរឿង​វាយ​អ្នកតំណាង​រាស្ត្រ​នេះ​ បាន​ធ្វើ​ឱ្យ​សា​ម៉ី​ខ្លួន​ផ្ទាល់​ គឺ​លោក​ គង់​ សភា​ និង​លោក​ញ៉​យ​ ចំរើន​ និង​មេធាវី​ការពារ​ក្តី​ផង​ដែរ​ បាន​សម្តែង​ការ​មិន​ពេញចិត្ត​ ព្រោះ​ពួក​គេ​យល់​ថា​ទ​ម្ង​ង់​ទោស​ដែល​ដាក់​ទៅ​លើ​ជនល្មើស​ គឺ​មិន​ស​ក្ដ​សម​ ហើយ​ពួក​គេ​ប្រកាស​ថា​ និង​ប្តឹង​ឧទ្ធរណ៍​។​

​តែ​យ៉ាងណា​ក៏​ដោយ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ និយាយ​ថា​ ការ​យល់​ឃើញ​របស់​អ្នកវិភាគ​ និង​អ្នក​ច្បាប់​ផ្សេងៗ​គឺជា​សិទ្ធិ​របស់​ពួក​គេ​ តែ​ការ​សម្រេច​ផ្តន្ទាទោស​ណាមួយ​ គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។​ លោក​ថា​ ប្រសិនបើ​ជន​រង​គ្រោះ​មិន​ពេញចិត្ត​នឹង​សេចក្តីសម្រេច​នោះ​ គឺ​ជន​រង​គ្រោះ​អាច​ប្តឹង​ឧទ្ធរណ៍​។​ លោក​ លី​ សុ​ផា​ណា​៖​«ហើយ​អ្នក​ច្បាប់​ ឬ​ក៏​មេធាវី​ដែល​គេ​យល់​ឃើញ​ថា​ ស្រាល​ឬ​ក៏​អី​នោះ​ គឺជា​សិទ្ធិ​របស់​គេ​ គឺជា​ការ​យល់​ឃើញ​របស់​គេ​ ហើយ​ប្រសិនជា​។​ ហើយ​បើសិនជា​ភាគី​ណា​មិន​សុខចិត្ត​ទេ​ប្តឹង​ឧទ្ធរណ៍​ទៅ​លើ​សាលក្រម​ហ្នឹង​ទៅ​ ដែល​ជា​សិទ្ធិ​ដែល​ច្បាប់​បាន​តំណ​ត់»​។​

លោក​ យ៉ង់​ គឹ​ម​អេ​ង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ យល់​ថា​ តុលាការ​ត្រូវ​កាត់សេចក្តី​ឈរ​លើ​គោលការណ៍​យុត្តិធម៌​មួយ​ដ៏​ត្រឹមត្រូវ​ ដើម្បី​ធានា​ ប្រព័ន្ធ​យុត្តិធម៌​សង្គម​មួយ​ល្អ​ប្រសើរ​ជូន​ដល់​ពលរដ្ឋ​។​ តែ​យ៉ាងណា​ក្តី​លោក​ យ៉ង់​ គឹ​ម​អេ​ង​ លើក​ឡើង​ថា​ សមត្ថកិច្ច​ជា​ពិសេស​តុលាការ​ ត្រូវ​បន្ត​រក​ជន​ដៃដល់​ផ្សេង​ទៀត​មក​ផ្តន្ទាទោស​ ព្រោះថា​ករណី​នេះ​នូវ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ដ​ដៃ​ទៀត​ផង​ដែរ​។​ លោក​ យ៉ង់​ គឹ​ម​អេ​ង​៖​«តុលាការ​ស្វែងរក​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ ពីព្រោះ​កុំឱ្យ​មាន​ទ​ង្វើ​បែប​ហ្នឹង​វា​កើត ឡើង​តទៅ​ទៀត​។​ ហើយ​ជា​ការ​បង្ហាញ​ការ​អនុវត្ត​ច្បាប់​របស់​យើង​វា​ បាន​ត្រឹមត្រូវ​ហើយ​មាន​ប្រសិទ្ធភាព​ទៅ​ទៀត​ ហើយ​វា​អាច​ធានា​សណ្តាប់ធ្នាប់​របៀប​រៀប​រាយ​សង្គម​បាន​កាន់តែ​ល្អ​ប្រសើរ​ដែល​បាទ»​។​

​ជុំវិញ​ការ​វែកមុខ​ចាប់ខ្លួន​ជន​ដៃដល់​នេះ​  អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human​ Rights​ Watch​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី ​២៦ ​ឧសភា​ដោយ​ បាន​ស្នើ​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ស៊ីជម្រៅ​ ដែល​អង្គការ​នេះ​ មាន​ជន​ដៃដល់​ច្រើន​ជាង​៣​ នាក់​នេះ​ ៕​

Share

Image
Image
Image